នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨ៈ០០ ព្រឹក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីសូត្រមន្ត លើករាសីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅទីស្តីការក្រសួង។
មជ្ឈមណ្ឌល​ផ្នែក​បណ្តុះ​បណ្តាល​ជន​ពិការ​ដែល​មាន​លក្ខណៈ​ស្តង់ដា​ដំបូង​គេ​នឹង​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​ព្​រះរាជា​ណាចក្​រកម្ពុជា
PrinterEmail
ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     មជ្ឈ​មណ្ឌល​ផ្នែក​បណ្តុះបណ្តាល​ជន​ពិការ​ដែល​មាន​លក្ខណៈ​ស្តង់​ដា​ដំបូង​គេ​នឹង​មាន​វត្​តមាន​នៅ​លើ​ទឹក​ដីព្រះ​រា​ជា​​​ណា​ចក្រកម្ពុជា ដែលនេះគឺជាលទ្ធផលក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធ​ជន និងយុវនីតិសម្បទា នឹងលោក Kim Jeong Die នាយករងទីភ្នាក់ងារមុខរបរសម្រាប់ជនពិការនៃប្រទេសកូរ៉េ នាទីស្តីការក្រសួងព្រឹកថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០១៥ ។

     ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៏ថាដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមដូច្នេះហើយក្រោយពីបញ្ចប់​សង្គ្រាមបានបន្សល់ទុកនៅជនពិការជាច្រើន ដែលរហូតមកដល់ពេលនេះ កម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះជនពិការ ដែលធ្វើទៅ​តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមានការសហការពីដៃគូរនានាទាំងក្នុង និងក្រៅប្រទេស ដែលក្រសួងនៅមានបញ្ហាប្រឈមជាច្រើន ដូចជានៅមានភាពខ្វះខាតឧបករណ៏បច្ចេកទេសដែលមានលក្ខណៈស្តង់ដារស្របទៅតាមបរិបថវិទ្យាសាស្រ្តនៅឡើយ ប៉ុន្តែក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលបានយកចិត្តទុកដាក់ដូចជាបានចេញនូវ​ច្បាប់ស្តីពីសិទ្ធិជនពិការ ដោយតំរូវអោយគ្រប់ស្ថាប័នទាំងអស់អោយទទួលយកជនពិការធ្វើជាបុគ្គលិកជាដើម។

     លោក Kim Jeong Die បានថ្លែងថាតាមរយៈទីភ្នាក់ងាររបស់លោក លោកនឹងសិក្សាបន្ថែមទៀតអំពីជនពិការនៅកម្ពុជា ព្រមទាំងនឹងជួយសាសង់មជ្ឈមណ្ឌលផ្នែកបណ្តុះបណ្តាលជនពិការដែលមានលក្ខណៈស្តង់ដារមួយនៅកម្ពុជា ក្នុងន័យមួយដើម្បីជួយសម្រួលដល់រដ្ឋាភិបាល ក៏ដូចជាជនពិការកម្ពុជា អោយទទួលបានលក្ខណៈកាន់តែល្អប្រសើរ នឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កម្ពុជានឹងកូរ៉េផងដែរ។

     ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់នាយករងទីភ្នាក់ងារមុខរបរសម្រាប់ជនពិការនៃប្រទេស​កូរ៉េ ហើយឯកឧត្តមបានចាត់តាំងអោយមានការសិក្សាពិភាក្សាគ្នាអោយស៊ីជម្រៅបន្ថែមទៀតរវាងភាគីទាំង២​លើគម្រោងខាងលើ នឹងស្វែងរកទីតាំងដែលសមស្របណាមួយដើម្បីសាសង់នូវមជ្ឈមណ្ឌលនេះអោយសមស្របទៅតាមសេចក្តីត្រូវការរបស់ជនពិការនាពេលបច្ចុប្បន្ន ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend