នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨ៈ០០ ព្រឹក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីសូត្រមន្ត លើករាសីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅទីស្តីការក្រសួង។
កម្ពុជានឹងមានសាលាបង្រៀន ការថែទាំមនុស្សចាស់ក្នុងពេលដ៏ខ្លីខាងមុខ
PrinterEmail
ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ហៅកាត់ (JCIA) បានថ្លែងឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិសែនជ័យ គ្រោងបើកសាលាបង្រៀន នៃការថែទាំ មនុស្សចាស់ នឹងគ្រោងបើកវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗទៀត សម្រាប់ប្រជាជនកម្ពុជាដែលក្រីក្រ ក្នុងពេលដ៏ខ្លីខាងមុខ ។ 

    ការថ្លែងឲ្យដឹងរបស់លោក Fumio Yamada បែបនេះ គឺនៅក្នុង ជំនួបសំណេះសំណាល និង ពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា នៅទីស្តីការក្រសួង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ។

     លោកប្រធាន Fumio Yamada បានលើកឡើងឲ្យដឹងទៀតថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិវឌ្ឍន៍ សង្គមពោធិ​សែន​ជ័យ បានចាប់ផ្តើមសាងសង់អាគារមួយខ្នង  ដោយគ្រោងបង្កើតជាសាលាបណ្តុះ បណ្តាលជំនាញ ក្នុងទិសដៅជួយបង្រៀនដល់ប្រជាជនកម្ពុជាដែលក្រីក្រ ជាពិសេសគម្រោងបើកសាលា បង្រៀន សម្រាប់ការថែទាំមនុស្សចាស់ ដែលកម្ពុជាពុំធ្លាប់មានពីមុនមក ។

     លោក Fumio Yamada បន្តទៀតថា ក្រោយពីបើកដំណើរការរួច សម្រាប់សិក្ខាកាមដែលទទួល បានជំនាញពិតប្រាកដក្នុងការថែទាំមនុស្សចាស់ នឹងមានឱកាសទៅធ្វើការនៅប្រទេសជប៉ុន ព្រោះ ប្រទេសជប៉ុនគឺមានសមាគមជាច្រើន សម្រាប់ការថែទាំមនុស្សចាស់នេះ ក្នុងនោះប្រសិនទៅថ្ងៃខាងមុខ កម្ពុជាមានសមាគមថែទាំមនុស្សចាស់ដែរនោះ គឺជាឱកាសរឹងតែប្រសើរ សម្រាប់អ្នកដែលមានជំនាញ ស្រាប់ ។

     ក្នុងជំនួបនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បានថ្លែងនូវការស្វាគមន៍ ចំពោះលោកប្រធានអង្គការ (JCIA)  ដែលមានគម្រោងរបស់ខ្លួន គ្រោងបើកសាលាបណ្តុះបណ្តាល លើជំនាញថែទាំមនុស្សចាស់នៅកម្ពុជា ព្រោះប្រទេសជប៉ុនគឺជា ប្រទេសដែលមានជំនាញក្នុងការថែទាំមនុស្សចាស់ ប្រកបទេព្យកោសល និងវិជ្ជាជីវៈច្បាស់លាស់ ។

     ទាក់ទិននឹងបញ្ហាថែទាំមនុស្សចាស់នេះ ឯកឧត្តម រដ្ឋមន្រ្តី បានឲ្យដឹងផងដែរថា ទៅថ្ងៃអនាគត កម្ពុជាគឺត្រូវតែមានមជ្ឈមណ្ឌលបណ្តុញបណ្តាល ថែទាំមនុស្សចាស់នេះ    ទោះបីមានលទ្ធភាពតិច ឬក៏ច្រើនយ៉ាងណាក្តី  ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend