នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨ៈ០០ ព្រឹក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីសូត្រមន្ត លើករាសីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅទីស្តីការក្រសួង។
ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចែក​កង់​ដែល​ជា​អំណោយ​របស់​អង្គការ​កុកិសៃ ខេជេអូ នៃ​ប្រទេស​ជប៉ុន ចំនួន ៤០០ គ្រឿង ជូន​ដល់​សិស្សា​នុសិស្ស​ក្រីក្រ កុមារ​កំព្រា នៅ​ភ្នំពេញថ្មី
PrinterEmail
ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     នៅក្នុងពិធីចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលកុមារកំព្រារ ភ្នំពេញថ្មី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម​ វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជប៉ុនគឺជាដៃគូរសំខាន់មួយ ជាពិសេសអង្គការក្រៅរាជរដ្ឋាភិបាល កុកឹសៃនេះជាដើម គឺបានចូលរួមចំណែកជាបន្តបន្ទាប់ ក្នុ្ងងការ ផ្តល់ជាសម្ភារៈផ្សេងៗ ជួយមកដល់កុមារកំព្រារកម្ពុជា ។ ជាក់ស្តែងនៅពេលនេះ អង្គការបានផ្តល់កង់ ចំនួន៤០០គ្រឿង ជូនដល់កុមារកំព្រារនៅ១៦មជ្ឈមណ្ឌល ដែលជាឱកាសមួយយ៉ាងល្អប្រសើរ ដើម្បីជួយដល់កុមារកំព្រាររបស់យើង មានលទ្ធភាពបន្ត ក្នុងការស្វែងរកចំណេះដឹងបន្ថែម ឬការប្រកប មុខរបរផ្សេងៗ ។

     ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា ក្រៅពីការផ្តល់ជំនួយពីប្រទេសជាដៃគូរ ឬអង្គការ ដែលជាដៃគូនោះ រាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកម្ពស់ ដល់ប្អូនៗកុមារ កំព្រារព្រោះប្អូនៗជាទំពាងស្នងឫស្សី ដើម្បី​ត្រៀមខ្លួន​ជាស​សេរ​ទ្រូង​សំរាប់​ប្រទេសជាតិយើងផងដែរ ។

     ទាក់ទិនការផ្តល់កង់ចំនួន៤០០គ្រឿងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរយ៉ាងមុតមាំ ចំពោះអង្គការ កុកឹសៃ និងអង្គការមិនមែនរាជរដ្ឋាភិបាលជាច្រើនទៀត ដែលបានជួយបន្តផ្តល់ អំណោយមនុស្សធម៌បែបនេះ ដែលជាគុណប្រយោជន៍យ៉ាងសំខាន់ដល់កុមារកំព្រារកម្ពុជា ដោយផ្អែក តាមតម្រូវការជាក់ស្តែង របស់កុមារកំព្រាររបស់យើង ។

     ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមឲ្យប្អូនៗ ត្រូវរក្សាកង់នេះឲ្យបានល្អ ព្រោះវាផ្តល់សារៈសំខាន់ដល់ប្អូនៗ ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែង ផ្សេងៗ  ហើយសូមឲ្យប្អូនៗត្រូវខិតខំរៀនសូត្រឲ្យបានគ្រប់ៗគ្នា នឹងត្រូវដើរជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀន គឺជាអ្នកដែលបំផ្លាញដល់អនាគតរបស់យើងទាំងអស់គ្នា ៕ 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend