នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨ៈ០០ ព្រឹក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីសូត្រមន្ត លើករាសីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅទីស្តីការក្រសួង។
ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញ​សំណេះ​សំណាល និង​ចែក​អំណោយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ ជនរងគ្​រោះដោយ​គ្រោះ​ធម្មជាតិ និង​ជន​រងគ្​រោះជាយថា​ហេតុ​ផ្សេងៗ នៅ​ខេត្​តរតនៈគីរី និង ខេត្ត​មណ្ឌល​គីរី
PrinterEmail
ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     ថ្ងៃទី​១៧​-​១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ព្រមទាំង​គណៈ​ប្រតិភូអមដំណើរ អញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ​ក្រីក្រ ជនរងគ្រោះដោយគ្រោះធម្មជាតិ និង​ជន​រង​គ្រោះជាយថា​ហេតុ​ផ្សេង​ៗ នៅ​ខេត្តរតនៈគីរី ចំនួន ៣០៤ គ្រួសារ និងខេត្តមណ្ឌលគីរី ចំនួន ៣០៥ គ្រួសារ ( សរុបៈ ៦០៩ គ្រួសារ ) ។

     មានមតិសំណេះសំណាលនៅក្នុងពិធីទាំងពីរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក៏បានពាំនាំនូវការសាក​សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា ដែលជានិច្ចជាកាលតែង​គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋក្រីក្រ​រង​គ្រោះ និងងាយរងគ្រោះ​ជាដើម ។ ជាក់ស្តែង អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា ដែល​ចែក​ជូន​បងប្អូននាពេលនេះ ទោះតិចក្តីច្រើនក្តី ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការ​លំ​បាកបានមួយរយៈដែរ ។

      ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិខំប្រឹងប្រែងរបស់​ថ្នាក់​ដឹកនាំ ជាពិសេសមន្ទីរស.អ.យ ខេត្តទាំងពីរ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់​ទាំង​អស់ ដែលបាន​សហការ​រៀបចំពិធីនេះឡើង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បី​ជួយសម្រួលដល់ការ​លំបាករបស់បងប្អូនដោយសារគ្រោះធម្មជាតិ បានទាន់ពេលវេលា ។

     ឆ្លៀតក្នុងឱកាសនោះ ក៏បានជម្រាបឲ្យបងប្អូនប្រជាពលរដ្ឋដឹងពីវឌ្ឍភាពលើវិស័យសង្គមកិច្ច អតីត​យុវជន និងយុវនីតិសម្បទា រយៈពេលមួយឆ្នាំ (២០១៣-២០១៤) កន្លងមក ក្រសួងសង្គមកិច្ច អតីត​យុវជន និងយុវនីតិសម្បទា បានខិតខំអនុវត្តគោលនយោបាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត​នូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ជាពិសេសជំរុញអនុវត្តគោលនយោបាយសមធម៌​សង្គម លើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនក្នុងសង្គម បង្កើនការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងស្មារតី បង្កលក្ខណៈផ្តល់សេវាសង្គមកិច្ច ជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ជាអាទិ៍ៈ ជនក្រីក្ររងគ្រោះ​ធម្មជាតិ គ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ជនក្រីក្រនៅតាមសហគមន៍ ជនចាស់ជរាគ្មានទីពឹង ជនអនាថា ជនពិការ កុមារនៃគ្រួសារក្រីក្រ កុមារកំព្រា កុមាររងគ្រោះ ផលប៉ះពាលដោយអំពើហឹង្សា កុមារប្រព្រឹត្តល្មើស​ច្បាប់ កុមារអនាថា ជនរងគ្រោះដោយសារធាតុញៀន ជនរងគ្រោះដោយជម្ងឺកាចសាហាវផ្សេងៗ និងដោយ​អំពើជួញដូរមនុស្សគ្រប់រូបភាព ។ល។ ខិតខំទប់ស្កាត់ទុរគតភាព និងភាពងាយរងគ្រោះក្នុងសង្គម ការ​រំលោភបំពាន លើកស្ទួយសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើតឡើងនូវស្ថានភាពរីកចម្រើនគ្រប់ៗ​គ្នាក្នុងសហគមន៍។ រៀបចំ និងអនុវត្តគោលនយោបាយរបបសន្តិសុខសង្គម និងកម្មវិធីនានា ដើម្បីលើក​កម្ពស់តួនាទី និងសុខុមាលភាពរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ។

     នៅក្នុងឱកាសចុះចែក​អំណោយទាំងពីរនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងពីរខេត្តសរុប ៦០៩ គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស មុង១ ភួយ១ កន្ទេរ១ ទឹកត្រី ៕

ខេត្តរតនៈគីរី

ខេត្តរតនៈគីរី

ខេត្តរតនៈគីរី

ខេត្តរតនៈគីរី

ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី

 
 
 
 
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend