នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨ៈ០០ ព្រឹក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីសូត្រមន្ត លើករាសីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅទីស្តីការក្រសួង។
មជ្ឈ​មណ្ឌល​កុមារ​កំព្រាគៀនឃ្លាំង នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទី​តាំង​នៅ​ឆ្នំា​ក្រោយ
PrinterEmail
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     ឯកឧត្តម​ វង សូត រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ឲ្យ​ដឹង​ថា ដោយ​ស្ថាន​ភាពមជ្ឈមណ្ឌល​កុមារ​កំព្រា​គៀន​ឃ្លាំង មាន​សភាព​អគារ​ទ្រុឌ​ទ្រោម​នោះ រាជរដ្ឋាភិបាល បាន​ធ្វើ​ការ​ដោះ​ដូរ ដោយ​ប្តូរ​ឲ្យកុមារ​កំព្រាគៀន​ឃ្លាំង ទៅ​រស់​ទី​តាំង​ថ្មីនៅ​ក្នុង​ខណ្ឌ​សែន​សុខ ក្រោយ​ពី​ការ​សាង​សង់​អគារ​រួច​នៅ​ឆ្នាំ​ក្រោយ ។ នេះ​ជាការ​ថ្លែង​ឲ្យ​ដឹង ពីឯកឧត្តម​រដ្ឋមន្រ្តី ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ នឹង​ការ​ចែក​អំណោយ​ជូន​កុមារ​គៀន​ឃ្លាំង នៅថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ។

      ឯកឧត្តម​ វង សូត បានឲ្យដឹងទៀតថា សម្រាប់ទីតាំងដែលគ្រោងធ្វើការផ្លាស់ប្តូរនេះ គឺរាជរដ្ឋាភិ បាលបានគិតគូរយ៉ាងខ្ពស់ ដល់សុខទុក្ខរបស់ប្អូនៗកុមារ ជាពិសេសការរស់នៅប្រចាំថ្ងៃរបស់ប្អូនៗ ធ្វើ យ៉ាងណាឲ្យប្អូនៗកុមារកំព្រារទាំងអស់ មានកន្លែងរស់នៅយ៉ាងសមរម្យ ប្រកបដោយស្តង់ដារ និង សុវត្ថិភាពល្អ ។ សម្រាប់ទីតាំងដែលបានផ្លាស់ប្តូរ​នេះ គឺជាកន្លែងដែលមានផ្ទៃដីធំទូលាយ ដោយសង់ អគារ២ល្វែងធំៗ ប្រកបដោយស្តង់ដារខ្ពស់  មានកន្លែងរោងបាយ សួនច្បារ និងកន្លែងហាត់ប្រាណ ជាដើម ។

      ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា សម្រាប់គោលការណ៍ផ្លាស់ប្តូរទីតាំងថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងដែលជាសេនាធិការផ្ទាល់នេះ សូមប្អូនៗកុមារកំព្រារទាំងអស់ កុំមានក្តីព្រួយបារម្មណ៍ ព្រោះរាជរដ្ឋាភិបាល ក្រោម​ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែគិតគូរជានិច្ច ដល់សិទ្ធនៃការ​រស់នៅរបស់កុមារ ជាពិសេសគឺការរស់នៅរបស់ប្អូនៗកុមារកំព្រារ យើងទាំងអស់គ្នា ក្នុងនោះរាជរដ្ឋាភិបាល ក៏បានតម្លើងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃជូនដល់ប្អូនៗ ដែលរស់ នៅក្នុងមជ្ឈមណ្ឌល ក្នុងចំនួនពី១៥០០រៀល ទៅ​៥០០០​រៀល ក្នុងមួយថ្ងៃៗផងដែរ ។

     ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បាននាំយកអំណោយ គ្រឿងបរិភោគឧបភោគ សម្ភារៈ ប្រើប្រាស់មួយចំនួន និងផ្តល់ថវិការជូនមជ្ឈមណ្ឌលកុមារកំព្រារគៀនឃ្លាំង ចំនួន២លានរៀល និង អង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា ចំនួន១លានរៀលផងដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend