នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨ៈ០០ ព្រឹក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរៀបចំពិធីសូត្រមន្ត លើករាសីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅទីស្តីការក្រសួង។
ឯកឧត្តម​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​អង្គការ​កុមារ​អាស៊ី​អាស្ពេកា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     នៅ​ទីស្តីការ​ក្រសួង, នាថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្​តីក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​របស់​អង្គការ​កុមារអាស៊ីអាសស្ពេកា ដែលដឹកនាំដោយលោក Roland GIRAULT ប្រធាន​អង្គការ​កុមារ​អាស៊ី​អាស្ពេកា ប្រចាំ​ប្រទេស​បារាំង ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សាការងារ លើវិស័យសុខុមាលភាពកុមារតាមមណ្ឌលនៅកម្ពុជា។

     មានប្រសាសន៍ក្នុងជំនួបពិភាក្សា​នោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យអង្គការកុមារអាស៊ីអាស្ពេកា តម្រង់ទិសដៅបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជម្រុញឲ្យ កុមារកំព្រារកម្ពុជាមានលទ្ធភាព ស្វែងរកថវិការដោយខ្លួនឯង ។      

     ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ស្របតាមគោលការណ៍រាជរដ្ឋាភិបាលកំពុងតម្រង់ទិស ពីការកាត់បន្ថយចំនួនកុមារនៅក្នុងមជ្ឈមណ្ឌល ព្រោះកម្ពុជាមានការងារជាច្រើន ដែលចង់ឲ្យកុមារទាំងនោះ ទទួលបានជំនាញផ្សេងៗ ហើយអាចយកជំនាញទាំងនោះទៅបម្រើនៅតាមសហគមន៍ ឬតាមស្ថាបន រដ្ឋ ឯកជននានា ដើម្បីស្វែងរកថវិការដោយខ្លួនឯងបាន ។

     ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ក្រៅពីការកាត់បន្ថយចំនួនកុមារនៅក្នុងមជ្ឈមណ្ឌល រាជរដ្ឋាភិបាលបានបង្កើតនូវរបបគោលនយោ​បាយជាតិ និងមុខរបរ គឺជាការងារមួយជម្រុញឲ្យយុវជនកម្ពុជា ជាពិសេសក្មេងៗកុមារកំព្រារទាំងនោះ អាចស្វែងរកការងារដោយខ្លួនឯង មានមុខរបរពិតប្រប្រាកដ ដែលជាការងារយូរអង្វែងដល់ពួកគាត់ ។

     ជាការឆ្លើយតប លោក Roland GIRAULT ប្រធានអង្គការកុមារអេសស្ពេការ ប្រទេសបារាំង មានប្រសាសន៍ថា សម្រាប់ការងារជួយខាងផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារកំព្រារនេះ វាជាផ្នែក មួយយ៉ាងល្អប្រសើរ ក្នុងនោះអង្គការ SPK កំពុងពិនិត្យមើល ថាអ្វីដែលជាសក្តានុពល ហើយអ្វីដែលជា សម្ថភាពរបស់អង្គការ ទាំងអស់នេះអង្គការកំពុងពិចារណា ទាំងលទ្ធភាព និងអាទិភាព ដើម្បីឲ្យកុមារ មានសមត្ថភាព សម្រាប់បម្រើការងារនៅក្នុងទីផ្សារសេរី នាពេលខាងមុខផងដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend