ឯកឧត្តមរដ្ឋមន្រ្តី នាំ​យក​អង្ករ​ជាង ៦០​តោន និង​សម្ភារៈ​ប្រើប្រាស់​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ចំនួន ១,២៥៧ គ្រួសារ នៅ​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ
PrinterEmail
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​បរិវេណ​វត្​តសម្តេច​ពាន់, ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្​រីក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អង្ករ​ជាង ៦០​តោន សម្ភារៈ​ប្រើប្រាស់ និង​ថវិកា ចែក​ជូន​​ប្រជាពលរដ្ឋ​ក្រី​ក្រ និង​ជន​រង​គ្រោះ​​ដោយ​​គ្រោះ​ធម្មជាតិ ចំនួន ១២៥៧ គ្រួសារ មកពី​ឃុំ​ទាំង ១៣ នៅ​ក្នុងស្រុក​​ព្រៃកប្បាស ខេត្​តតាកែវ , ដោយ​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម​អភិបាល​ខេត្ត គណៈ​ប្រតិភូ​​អមដំណើរ អាជ្ញាធរ​មូល​ដ្ឋាន មន្រ្​តី​រាជការ​​សរុប​​ប្រមាណ ១៣០០ នាក់ ។

          បន្ទាប់​ពី​​លោក ប៊ុន បូរិន្ទ ប្រធាន​មន្ទីរ ស.អ​.យ ខេត្ត​​តាកែវ​​ឡើង​ធ្វើ​របាយការណ៍ស្តីពី​សកម្មភាពការងារ និង​សមិទ្ធផលនានា ដែល​មន្ទីរសម្រេចរួចមក ឯកឧត្តម ឡាយ វណ្ណះ អភិបាលខេត្តតាកែវ បាន​ថ្លែង​នូវការកោត​សរសើរ ចំពោះថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ នៃមន្ទីរ ស.អ.យ ខេត្ត​តាកែវ​ទាំងអស់ ដែលបានខិតខំប្រឹង​ប្រែង​បំពេញ​ការងារបានយ៉ាងល្អ និងតែង​តែ​បានទំនាក់ទំនងអំពាវនាវ​រក​សប្បុរស​ជន​នានា បាននាំយកអំណោយ​មនុស្ស​ធម៌ជាបន្ត​បន្ទាប់ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុង​ខេត្តតាកែវនេះ ។

          ថ្លែង​ក្នុង​អង្គ​ពិធីនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បាន​ពាំ​នាំ​នូវការ​សាក​សួរសុខទក្ខ​ពីសំណាក់​សម្តេច​ទាំងបី គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច​អគ្គ​មហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាពិសេសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរដល់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ​នៅគ្រប់ទីកន្លែង ពិសេសបងប្អូន​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាកផ្សេងៗ ។

          ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឲ្យដឹងពីវឌ្ឍន​ភាព​លើ​វិស័យសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រយៈពេល ១ឆ្នាំ (២០១៣-២០១៤) កន្លងមកនេះ គឺ​ក្រសួង​បាន​អនុវត្តគោល​នយោ​បាយ​ប្រកប​ដោយ​ស្មារតី​ទទួលខុស​ត្រូវខ្ពស់ ក្នុងការអនុវត្តនូវកម្មវិធី​នយោបាយ​របស់​រាជរដ្ឋា​ភិបាលអាណ្ណតិទី៥ ជាពិសេសជម្រុញការ​អនុវត្ត​គោល​នយោ​បាយ​សម​ធម៌សង្គម ដោយបង្កើន​ការឧបត្ថម្ភគាំទ្រ ទាំង​សម្ភារៈ និងស្មារតី​សំដៅ​ផ្តល់សេវាសង្គម​កិច្ច ជូនដល់ក្រុម​ជន​រងគ្រោះ និង​ងាយរងគ្រោះ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ។

          ឯកឧត្តម​រដ្ឋមន្រ្តីបានបន្តទៀតថា រាជរដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា តែងតែ​យក​ចិត្តទុកដាក់គិតគូរ​ពី​សុខ​ទុក្ខ និងការលំបាក​របស់ប្រជាពលរដ្ឋ នៅទូទាំង​ប្រទេស ពោលគឺ “ ទីណាមានការលំបាក គឺ​ទីនោះមានសម្តេច​តេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត “ ជាក់ស្តែង ការចែក​អំណោយជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និង​ជនងាយ​រងគ្រោះ​នាពេលនេះ គឺសុទ្ធតែ​បានរួមចំណែកកាត់​បន្ថយ​ភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដោយមិនទុកឲ្យ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ដោយអត់​ស្បៀងនោះទេ ។ ជាក់ស្តែង​ពេលនេះ អំណោយ​ដែល​បានរៀបចំចែកជូនបងប្អូនប្រជា​ពលរដ្ឋ​នាពេល​នេះ គ្រាន់តែជា​ចំណែកមួយក្នុងការសម្រួលដល់​ការខ្វះខាត​ចំពោះ​មុខ​បានមួយរយៈប៉ុណ្ណោះ ហើយអ្វីដែល​ជា​ទិស​ដៅ​សំខាន់ គឺកិច្ច​សហការជាមួយស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើយ៉ាងណារៀបចំឲ្យមានហេដ្ឋារចនា​សម្ព័ន្ធគ្រប់គ្រាន់ សម្រាប់​បង្ក​លក្ខណៈឲ្យបងប្អូនអាចធ្វើស្រែចំការ អាជីវកម្ម​ខ្នាតតូចជាដើម ដែលជាដើមទុនក្នុងការដោះស្រាយជីវភាព​ប្រចាំថ្ងៃ និងធានាបានស្ថានភាព​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ ។

          ដើម្បី​រំលែកទុក្ខ​លំបាករបស់បងប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ទាំង ១,២៥៧ គ្រួសារ ដែលបានចូលរួមក្នុងអង្គពិធីនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា បាននាំយកនូវអំណោយមួយ​ចំនួនចែកជូន​មួយគ្រួសារ​ៗ​ទទួល​បានៈ អង្ករ ៥០kg, មុង០១,​កន្ទេរ​០១​, សារុង ០១, ភួយ ០១ និងថវិកា ១ម៉ឺនរៀល ៕

   

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend