ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​មន្រ្តី​រាជការ ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ថ្មី
PrinterEmail
ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ស្នើអោយ​មន្រ្តីដែល​ទើប​ឡើង​កាន់​ដំណែង​ថ្មីបង្កើន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ តាម​រយៈ​តួនាទី​ភារកិច្​ចដែល​មាន​ស្រាប់ ដើម្បី​​អនុវត្​តតាម​ផែន​ការ​យុទ្ធសាស្​រ្តរបស់ក្រសួង ក៏​ដូចជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ថ្លែង​បែប​នេះ ក្នុ​ងឱកាស​ដែល ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនិតិ​សម្បទា អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​មន្រ្តីរាជការ ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ថ្មី នា​រសៀល​ថៃ្ងទី​០២ ខែ​មករា ឆ្​នាំ២០១៥ នៅ​ទីស្​តីការ​ក្រសួង​សង្គម​កិច្ច ។

          ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៏ថា ក្រសួង មានភារកិច្ចជាច្រើនដែលត្រូវបំពេញទើបតំរូវអោយតែងតាំងថ្មីមុខតំណែងថ្មីបន្ថែម ដើម្បីជំនួស និងបំពេញការងារថ្មីមួយចំនួនទៀត ធ្វើយ៉ាងណាអោយការងាររបស់ក្រសួងមានការរីកចម្រើន និងមានរចនាសម្ពន្ធ័មួយច្បាស់លាស់ត្រឹមត្រូវ ហើយការតែងតាំងនេះ គឺសុទ្ធតែមើលឃើញថា ជាមន្រ្តីដែលមានចំណេះដឹង និងសមត្ថភាពដែល​ពោរពេញដោយបទពិសោធន៏ក្នុងការងារច្រើនឆ្នាំហើយ ។

          ឯកឧត្តមបានបន្តទៀតថា ទន្ទឹម​នឹងការទទួលបានមុខតំណែងថ្មីនាពេលនេះ គឺត្រូវធ្វើការងារដោយទទួលខុសត្រូវកុំធ្វេសប្រហែសលើការងារដែលខ្លួនទទួលបន្ទុកអោយសោះ ត្រូវខិតខំបំពេញនូវតួនាទី និងភារកិច្ចដែលថ្នាក់លើប្រគល់​ជូនឲ្យបានល្អប្រសើរ និងធ្វើការដោយសហការគ្នាអោយបានល្អ ដើម្បីទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

          ឯកឧត្តមរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ចំពោះ អគ្គនាយកទាំងពីរដែលទើបឡើងកាន់តំណែងថ្មីនេះ ត្រូវខិតខំបំពេញការងារអោយបានច្បាស់លាស់ ត្រូវក្តាប់ការងារតាមនាយកដ្ឋានជំនាញនិមួយៗអោយបានច្បាស់លាស់ រៀបចំកម្មវិធីការងារ តាមផែនការសកម្មភាពដែលបានគ្រោងទុក ពិនិត្យមើលកិច្ចការដែលនៅសេសសល់ ឲ្យបានជាប់លាប់ និងមានវិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា ។ ចំពោះថ្នាក់ដឹកនាំទទួលបន្ទុករដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវដើរតួជាអ្នកណែនាំ និងតំរង់ទិសអនុវត្ត អោយស្របតាមគោលការណ៏ជាធរមាន ដោយបញ្ជៀសការយកការងារ អ្នកបច្ចេកទេសមកធ្វើខ្លួនឯង ជាពិសេស ត្រូវបង្កើនការសាមគ្គីផ្ទៃក្នុងអោយទូលំទូលាយ ។

          ឯកឧត្តម បានជម្រុញអោយមន្រី្តដែលឡើងកាន់ដំណែងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ សំដៅពង្រឹងសេវាសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកបដោយប្រសិទ្ធភាព និងតម្លារភាពជូនប្រជាពលរដ្ឋ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ។

          គួរបញ្ជាក់ថា មន្រ្តីដែលទើបតែទទួលបានការតែងតាំងថ្មីនេះ រួមមានៈ  ឯកឧត្តម សំហេង បុរស អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវបាន​តែង​តាំងជាអនុរដ្ឋលេខាធិការ ឯកឧត្តម គឹម ហុង អគ្គនាយកបច្ចេកទេស ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងស.អ.យ មានឋានៈស្មើអនុរដ្ឋលេខាធិការ ឯកឧត្តម តូច ចាន់នី អគ្គាធិការ ត្រូវ​បាន​តែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តម សួង ម៉េងឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជា អគ្គនាយក នៃអគ្គនាយក​ដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend