ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិ​ធី​ប្រ​កាស​ផ្ទេរ និង​ប្រ​គល់​ភារ​កិច្ច​ជូន​មន្ត្រី​រាជ​ការ ក្រ​សួង​សង្គម​កិច្ច អ​តីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា
PrinterEmail
ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​សាល​ប្រ​ជុំ​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា មាន​ប្រារព្ធ​ពិ​ធី​ប្រ​កាស​ផ្ទេរ និង​ប្រ​គល់​ភារ​កិច្ច​ជូន​មន្ត្រី​រាជ​ការ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ​អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ មន្ត្រី​រាជ​ការ មន្ទីរ​រាជ​ធានី​-​ខេត្ត និង​អង្គ​ភាព​ក្រោម​ឱវាទ​ក្រ​សួង យ៉ាង​ច្រើន​កុះករ​ផង​ដែរ ។

     ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក៏​បាន​ប្រ​គល់​ព្រះ​រាជ​ក្រឹត្យ និង​អនុ​ក្រឹត្យ​ស្តី​ពី​ការ​ផ្ទេរ និង​ប្រ​គល់​ភារ​កិច្ច​ជូន​មន្ត្រី​រាជ​ការ​ក្រ​សួង​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី ក្នុង​នោះ​រួម​មាន​៖ ឯកឧត្តម ទៀវ សុ​គន្ធ តែង​តាំង​ជា​អនុ​រដ្ឋ​លេខា​ធិ​ការ, តែង​តាំង​ឯកឧត្តម ប្រាក់ ចាន់​ធឿន ជា​អគ្គ​លេខា​ធិ​ការ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិ​ការ​ជាតិ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម បាតុ​កម្ម, តែង​តាំង​ឯកឧត្តម សំ​ហេង បុ​រស ជា​អគ្គ​នា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​រដ្ឋ​បាល និង​ហិរញ្ញ​វត្ថុ, តែង​តាំង​ឯកឧត្តម គឹម ហុង ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស ព្រម​ទាំង​បាន​តែង​តាំង​អគ្គ​លេខា​ធិការ​រង នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម បាតុ​កម្ម និង​អគ្គ​នាយក​រង​មួយ​ចំ​នួន​ទៀត​ផង​ដែរ ។

     មាន​មតិ​សំ​ណេះ​សំ​ណាល​នៅ​ក្នុង​ពិ​ធី​ប្រកាស​ផ្ទេរ និង​ប្រគល់​ភារ​កិច្ច​ជូន​មន្ត្រី​រាជ​ការ នៃ​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា នា​ពេល​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍​ថា បច្ចុប្បន្ន​នេះ​ការ​ងារ​រ​បស់​ក្រ​សួង​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក្រ​សួង​ក៏​មាន​ភារ​កិច្ច​ថ្មី​បន្ថែម​ទៀត​ដែល​ត្រូវ​បំ​ពេញ រី​ឯ​មន្ត្រី​ចាស់​ៗ​មួយ​ចំ​នួន​ក៏​បាន​ដល់​អាយុ​ចូល​និ​វត្តិន៍ ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ការ​តែង​តាំង​ថ្មី​បន្ថែម ដើម្បីបំ​ពេញ​ជំ​នួស​ និង​ដើម្បី​បំ​ពេញ​ការ​ងារ​ថ្មី​មួយ​ចំ​នួន​ទៀត​ផង​ដែរ ហើយ​ការ​តែង​តាំង​នេះ​គឺ​សុទ្ធ​តែ​មើល​ឃើញ​ថា ជា​មន្ត្រី​ដែល​មាន​ចំ​ណេះ​ដឹង និង​សមត្ថ​ភាព ដែល​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិ​សោធន៍​ក្នុង​ការ​ងារ​រាប់​ឆ្នាំ​មក​ហើយ ។

     ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍​ទៀត​ថា ទន្ទឹម​នឹង​ការ​ទទួល​មុខ​តំណែង​ថ្មី​នេះ​ផង​ដែរ សូម​ឯក​ឧត្ត​ម អស់​លោក ដែល​ជា​មន្ត្រី​ទើប​តែង​តាំង​ថ្មី​នា​ថ្ងៃ​នេះ ត្រូវ​ខិត​ខំ​បំពេញ​នូវ​តួ​នា​ទី និង​ភារ​កិច្ច​របស់​ខ្លួន​ដែលថ្នាក់​លើ​ប្រ​គល់​ជូន​ឲ្យ​បាន​ល្អ​ប្រ​សើរ និង​ធ្វើ​ការ​សហ​ការ​ជា​មួយ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​ទ​ទួល​បាន​ជោគ​ជ័យ​ការ​ងារ​ថ្មី​ៗ​បន្ថែម​ទៀត ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា នៅ​ដើម​ឆ្នាំ​២០១៣​ក្រសួង​នឹង​ត្រូវ​រៀប​ចំ​ធ្វើ សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារឆ្នាំ២០១២ និង​ទិស​ដៅ​អនុ​វត្ត​បន្ត​ឆ្នាំ​២០១៣ ទន្ទឹម​នោះ​ក្រ​សួង​សង្គម​កិច្ច នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រ​ជុំ​អា​ស៊ានសង្គម​កិច្ច​នៅ​ឆ្នាំ​២០១៣​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ដែល​ការ​ងារ​ទាំង​អស់​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​សហ​ការ ​ពី​គ្រប់​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​ទាំង​អស់ ដើម្បី​ឲ្យ​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​ត្រៀម​រៀប​ចំ​ពិ​ធី​ដ៏​មាន​សារៈ​សំ​ខាន់​នេះ ។

     ជាទី​បញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច មាន​ប្រ​សាសន៍​ផ្តាំផ្ញើដល់ថ្នាក់ដឹក​នាំ មន្ត្រី​រាជ​ការ​គ្រប់​បណ្តា​អង្គ​ភាព​ទាំង​អស់ ត្រូវ​បន្ត​ខិត​ខំ​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រ​សើរ​ថែម​ទៀត សំ​ដៅ​ផ្តល់​សេវា​សង្គម​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព និង​តម្លា​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ ជា​ពិសេស​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend