ឯកឧត្តម វង សូត អញ្ជើញចុះសំណេះសំណាល ជាមួយគ្រួសារក្រីក្រ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល ជាមួយ គ្រួសារក្រីក្រ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩  ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវែង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។

ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីអនុវត្តន៍កម្មវិធីត្រូវខិតខំបម្រើសេវា ឲ្យទាន់ពេលវេលា។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងជីវភាពខ្វះខាត សរុបទូទាំងប្រទេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ កុំច្រណែនគ្នា និងចេះយោគយល់គ្នា បានតិចឬច្រើន ហើយត្រូវខិតខំស្វែងការងារ និងបង្កើតមុខរបរធ្វើ ក្នុងការសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសើរ ដើម្បីជាសផុតពីភាពក្រីក្រ។

 

ឈ្លាតឱនេះ ដើម្បីរួមចំណែក លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឯកឧត្ត បានចូលបច្ច័យចំនួន ៥០លានរៀលសម្រាប់ជួសជុលព្រះវិហារក្នុងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំផងដែរ៕

 

ថ្ងៃ ចន្ទ ទី ០១ ខែ កុម្ភ ឆ្នាំ ២០២១ អត្ថបទ និងរូបភាពដោយ Than bunhen