សកម្មភាពចុះចែកអំណោយ ជនរងគ្រោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងជាអគ្គនាយក ប៊ែលធី គ្រុប ចុះសួរសុខទុកប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបាននាំយកអំណោយចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះជន់ទឹកភ្លៀងចំនួន៣០០គ្រួសារ និងគ្រឿងឧបភោគបរិភោគ បច្ច័យប្រគេនដល់ព្រះសង្ឃនៅវត្តចំការខ្សាច់៕

ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen