ជំនួបឯកឧត្តមរដ្ឋមន្រ្តី វង សូត និងលោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children

ទីស្តីការក្រសួង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឱ្យ លោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Childrenចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានមានប្រសាសន៍ថា អង្គការ Save the Childrenបានជួយការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយបណ្តុះបណ្តាលការរៀនសូត្រដល់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កុមារក្រីក្រផងដែរ។

ជាមួយនឹងការលើកឡើងពីកិច្ចសហការជាមួយ អង្គការ Save the Children និងក្នុងការជួយដល់កុមារៗនៅកម្ពុជា  ឯកឧត្តលើកឡើងដែរ ថា ចំពោះអាណាព្យាបាលកុមារៗ ក៏ត្រូវចូលរួមចំណែក ជួយដល់កុមារៗផងដែរ ពីព្រោះថា នៅក្នុងវ័យកុមារភាព នេះគឺពិតជាមានសារៈសំខាន់ណាស់ ដូចនេះហើយឪពុកម្តាយគ្រប់រូបគួរតែព្យាយាម បង្ហាត់បង្រៀនកូនឱ្យគាត់ចេះរៀន តាមរបៀបក្មេង ដូចជា ការលេង ការធ្វើចលនា ការអានសៀវភៅ ការគូររូប និងតាមរបៀបផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យពួកគេបានចាប់អារម្មណ៍ពីការរៀនសូត្រនេះ ធ្វើយ៉ាងណាត្រូវតែពង្រឹងគ្រឹះ ពីខាងក្រោមឱ្យបានរឹងមាំ ទើបធំឡើងពួកគេនឹងទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោកស្រី Elizabeth Pearce បានលើកឡើងថា អង្គការ Save the Children បានជួយការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយបណ្តុះបណ្តាលការរៀនសូត្ររបស់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កុមារក្រីក្រផងដែរ។
 លោកស្រី Elizabeth Pearce បានប្តេជ្ញាថា អង្គការ Save the Children គឺនៅតែបន្តកិច្ចសហការល្អជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច ដើម្បីលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ជាពិសេសលើការងារជួយដល់កុមារៗនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណលោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children ដែលបានជួយដល់កម្ពុជា និងបានបង្ហាញពីចក្ខុវិស័យ ក្នុងការបន្តចំណងមិត្តភាព និងកិច្ចសហការល្អជាមួយគ្នាបន្តទៀត មិនថាពេលនេះ ឬយូរអង្វែងទៅមុខទៀត៕

ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen