ឯកឧត្តមរដ្ឋមន្រ្តី វង សូត អនុញ្ញាតឱ្យប្រតិភូយុវនិស្សិតអាហារូបករណ៍ ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ចូលជួប និងទទួលអនុសាសន៍ផ្តាំផ្ញើ

ទីស្ដីការក្រសួង៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឱ្យប្រតិភូយុវនិស្សិតអាហារូបករណ៍ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ចូលជួប និងទទួលអនុសាសន៍ផ្តាំផ្ញើ។

យុវនិស្សិតអាហាររូបករណ៍ដែលត្រួវទៅបន្តការសិក្សានៅប្រទេសទាំងពីរនេះមានចំនួន២៧នាក់។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានមានប្រសាសន៍ ថា ដោយស្រុកទេសមានសុខសន្តិភាព ទើបក្មួយៗមានថ្ងៃនេះ និងមានឱកាសបន្តការសិក្សាទៅក្រៅប្រទេសដែលជាឱកាសដ៏កម្រ។

ឯកឧត្តម បន្តថា សូមក្មួយៗ ប្រឹងប្រែងខិតខំរៀនសូត្រ ពង្រីកចំណេះដឹង និងទទួលបានជោគជ័យដែលជាមុខមាត់ប្រទេសជាតិ មាតុភូមិ និងត្រលប់យកមកនូវចំណេះដឹង និងបទពិសោធន៍ មកអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនផែមមួយកម្រិតទៀត ព្រោះទៅថ្ងៃអនាគតមានតែក្មួយៗជំនាន់ក្រោយនេះហើយដែលជាអ្នកបន្តវេន ហើយសូមក្មួយៗមានគោជំហររក្សាឱ្យបាននូវសុខសន្តិភាព ជូនជាតិ មាតុភូមិ។

ទន្ទឹមនឹងអនុសាសន៍ដ៏មានតម្លៃ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឧបត្ថម្ភដល់យុវនិស្សិតទាំង២៧នាក់ សម្រាប់ទៅបន្តការសិក្សា ដោយម្នាក់ៗទទួលបានថវិកា ចំនួន ៤០០.០០០រៀលផងដែរ៕

ថ្ងៃ ពុធ ទី ០៧ ខែ តុលា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen