សន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅអនុវត្តបន្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»

 ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស និង ឯកឧត្តម សៅ ឡែន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអ្នកនាំពាក្យ តំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារ អញ្ជើញជាវាគ្មិនក្នុងពិធីសន្និសីទសារព័ត៌ មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅអនុវត្តបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នឹង នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ ពី សកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់ តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕


ថ្ងៃ អង្គារ ទី ២៨ ខែ មេសា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen