ការទទួលស្វាគមន៍ គណៈប្រតិភូ ក្រសួងការងារ និង សុខុមាលភាពសង្គម ប្រទេសឡាវ នៅអាកាសយានដ្ឋានអន្តជាតិពោធិ៍ចិនតុង

រសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ អមដំណើរ ដោយ ថ្នាក់ដឹកនាំ និងមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ ក្រសួងការងារ និង សុខុមាលភាពសង្គម ប្រទេសឡាវ នៅអាកាសយានដ្ឋានអន្តជាតិពោធិ៍ចិនតុង បន្ទាប់មកជូនដំណើរទស្សនកិច្ច មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងព្រះបរមរាជវាំង។

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak