ផ្ទះមួយខ្នងទំហំ ៥គុណ៨ អណ្តូងទឹក១ បង្គន់១ រទេះជនពិការ១ និងសម្ភារៈប្រើប្រាស់មួយចំនួនបានផ្តល់ជូន គ្រួសារពិការក្រីក្រ

លោក សម សភា ប្រធាន មន្ទីរ ស.អ.យ ខេត្តព្រះសីហនុ សហការណ៍ជាមួយមន្ទីរបរិស្ថាន និងមន្ទីររ៉ែ បានផ្តល់ផ្ទះមួយខ្នងទំហំ ៥គុណ៨ អណ្តូងទឹក១ បង្គន់១ រទេះជនពិការ១ និងសម្ភារៈប្រើប្រាស់មួយចំនួនជូន គ្រួសារពិការក្រីក្រ ឈ្មោះង៉ែត ណៃ ប្រពន្ធឈ្មោះ សយ ធឿន នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រោមអធិបតីភាព ឯ.ឧ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak