ទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧

ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសន្និបាតបូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និង

ក្រោមប្រធានបទ(លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន)ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ​ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩៕

ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen