សាខាមូនិធិជនពិការខេត្តបន្ទាយមានជ័យបានចុះសួរសុខទុក្ខ និងនាំយកអំណោយពីហិបមូលនិធិជនពិការទៅប្រគល់ជូនគ្រួសាររបស់លោក ចាន់ សុផល

សាខាមូនិធិជនពិការខេត្តបន្ទាយមានជ័យបានចុះសួរសុខទុក្ខ និងនាំយកអំណោយពីហិបមូលនិធិជនពិការទៅប្រគល់ជូនគ្រួសាររបស់លោក ចាន់ សុផល ដែលត្រូវគេជះទឹកអាស៊ីតដាក់ តាំងពីឆ្នាំ១៩៩៤ ហើយមករស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយម្តាយ ឈ្មោះ ឌី ដឿន អាយុ ៧៧ឆ្នាំ ដែលស្លាប់មួយចំហៀងខ្លួន តាំងពីឆ្នាំ២០០៣ និងប្អូនប្រុសឈ្មោះ ចាន់ សុភា អាយុ ៤២ឆ្នាំ ស្វិតជើងស្តាំមួយចំហៀង។ រួមមាន​ អង្ករ​ ៥០គក​ ទឹកត្រី១យួរ​ ទឹកស៊ីអីវ១យួរ​ ត្រីខ១យួរ​ មី១កេះ​ និងថវិកា​ ៥១​ម៉ឺនរៀល។

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak