លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដល់ក្រុមគ្រួសាររបស់លោក ចាន់ សុផល

ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឳវាទ បានសហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដែលមាន លោកស្រី អៀង កណ្ណារ៉ា អភិបាលក្រុងស្តីទី និងលោក នង ធឿន អភិបាលរងក្រុង ព្រមទាំងលោកចៅសង្កាត់ផ្សារកណ្តាល និងអ្នកស្រីមេភូមិបាលិលេយ្យ២ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមមាន៖ អង្ករ៤០គ.ក មី១កេស មុង១ កន្ទេល១ ភួយ១ ក្រមា១ ព្រមជាមួយថវិកា ៧០ម៉ឺនរៀល ក្នុងនោះ លោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ឧបត្ថម្ភ ១០ម៉ឺនរៀល រដ្ឋបាលក្រុងប៉ោយប៉ែត ឧបត្ថម្ភ ២០ម៉ឺនរៀល សង្កាត់ផ្សារកណ្តាល ឧបត្ថម្ភ ២០ម៉ឺនរៀល ដល់ក្រុមគ្រួសាររបស់លោក ចាន់ សុផល អាយុ ៥២ ឆ្នាំ ដែលត្រូវគេ ជះទឹកអាសុីតដាក់តាំងពីឆ្នាំ១៩៩៤ ហើយមករស់នៅក្រុងប៉ោយប៉ែតជាមួយម្តាយ ឈ្មោះ ឌី ដឿន អាយុ ៧៧ ឆ្នាំ ដែលស្លាប់មួយចំហៀងខ្លួន តាំងពីឆ្នាំ២០០៣ និងប្អូនប្រុសឈ្មោះ ចាន់ សុភា អាយុ ៤២ឆ្នាំស្វិតជើងស្តាំមួយចំហៀង ។ កន្លងមកអាជ្ញាធរភូមិ សង្កាត់ និងក្រុង ព្រមទាំងញាតិមិត្ត ជិតខាងបានជួយឧបត្ថម្ភជាសំភារៈ ក៏ដូចជាថវិកា ជារៀងរហូតមិនដែលខកខានទេ ។

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak