ពិធីជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

រសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងសហការី ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។ ភាគីទាំងពីរបានបង្ហាញជំហរបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ជាបន្តបន្ទាប់ទៀត ដើម្បីជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ ក្នុងនោះមានទាំងកុមារ និងជនមានពិការភាពនៅកម្ពុជា។

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak