សិក្ខាសាលា និងពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមរវាងអ្នកទទួល និងអ្នកផ្តល់ សេវាការងារដល់យុវជនមានពិការ ភាពនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា និងពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមរវាងអ្នកទទួល និងអ្នកផ្តល់សេវាការងារដល់យុវជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩៕

ពិធីនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ អង្គការដៃគូ តំណាងអាណាព្យាបាលជនមានពិការភាព និងជនមានពិការភាព សរុបចំនួន១០០ នាក់។

សិក្ខាសាលានេះ មានគោលបំណងរៀបចំវេទិកាថ្នាក់ជាតិដែលជនមានពិការភាព តំណាងអាណាព្យាបាលយុវជនមានពិការភាពសតិបញ្ញា តំណាងអង្គការជនមានពិការភាព និងជនមានពិការភាព បានជួបជាមួយអ្នកធុរកិច្ច និងអ្នកអនុវត្តគោលនយោបាយ ដើម្បីពិភាក្សាអំពីឧបសគ្គ និងបញ្ហាប្រឈមដែលរារាំងអំពីការដាក់បញ្ចូលយុវជនមានពិការភាពសតិបញ្ញា និងស្វែងរក ដំណោះស្រាយសមស្របដែលជួយដោះស្រាយឧបសគ្គទាំងនេះ៕

 

ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen