មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរ កាកបាទក្រហម មន្ទីរកិច្ចការនារី បាននាំអំណោយសង្គ្រោះបន្ទាន់យកទៅចែកជូនជនរងគ្រោះដោយសារអគ្គីភ័យ

នារសៀលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរ កាកបាទក្រហម មន្ទីរកិច្ចការនារី បាននាំអំណោយសង្គ្រោះបន្ទាន់យកទៅចែកជូនជនរងគ្រោះដោយសារអគ្គីភ័យមួយកើតឡើងដែលបណ្តាលឲ្យឆេះ ផ្ទះ និងតូបលក់ទាំងស្រុង ចំនួន ២០៩ ស្លាប់បាត់បង់ជីវិត ២នាក់ រងរបួសធ្ងន់ដោយរលាកភ្លើង ៣នាក់។ អំណោយដែលទទួលបានក្នុង ១គ្រួសាររួមមាន៖ ក្រមា ១ សារុង ១ មុង ១ ភួយ ១ ទឹកត្រីចំណុះ ៤៨០ml ២ដប ប្រេងឆា ចំណុះ១L ១ដប ត្រីខ ១០កំប៉ុង អំបិលអ៊ីយ៉ូត ១ កញ្ចប់ មីយើង (កំប៉ុង)១យួ ទឹកសុទ្ធអង្គរពូរ៉ូ ១កេះ តង់ ១ អង្ករ ២៥គក្រ និងថវិកា ១០ម៉ឺនរៀល ។ សូមបញ្ជាក់ថា អគ្គីភ័យឆេះផ្សារនេះ ស្ថិតនៅក្នុុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak