ពីធីសិក្ខាសាលា និងបណ្តុះបណ្តាលការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធីសូចនាករ និងសមិទ្ធកម្មថវិការកម្មវិធីសម្រាប់ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្

សៀមរាប៖ ឯកឧត្តម នូ នីម រដ្ខលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពីធីសិក្ខាសាលា និងបណ្តុះបណ្តាលការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធីសូចនាករ និងសមិទ្ធកម្មថវិការកម្មវិធីសម្រាប់ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក ប៊ុត ផែ ប្រធានមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ អមក្រសួងស.អ.យ លោក ប៉ុម លៃហេង មន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លោក ត្រាក់ សុគន្ធតារា តំណាងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាគ្រូបង្គោល ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក លោក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធានាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីររាជធានី ខេត្ត និងមន្ត្រីជំនាញក្រសួង ស.អ.យ ៕

 

ថ្ងៃ អង្គារ ទី ០៨ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen