ការចុះទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារដែលរងទុក្ខដោយភ្លើងឆេះផ្ទះ

នារសៀលថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្តរមានជ័យដឹកនាំដោយលោក លាង ហ៊ុន អនុប្រធានមន្ទីរ តំណាង លោក សេង គឹមសាន ប្រធានមន្ទីរ បានចុះទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារដែលរងទុក្ខដោយភ្លើងឆេះផ្ទះដែលបណ្តាលអោយស្លាប់សមាជិកចំនួន 03នាក់នៅក្នុងភ្លើងគឺម្តាយនិងកូន 02នាក់ វេលាម៉ោងជាង 12 រំលងអាធ្រាតចូលថ្ងៃទី 09/02/2018 នៅភូមិសែនសុខ ឃុំអួរស្វាយ ស្រុកត្រពាំងប្រាសាទ ហើយមន្ទីរបានឧបត្ថម្ភ អង្ករ 50គីឡូក្រាម ភួយ 04 មុង 04 សារុង 04 ក្រមា 04 និងថវិកា 15ម៉ឺនរៀល។

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak