ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ របស់អង្គការ ចំនួន ៥ មណ្ឌល

រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ របស់អង្គការ ចំនួន ៥ មណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រួមមាន៖ ១. មណ្ឌលថែទាំកុមារ ឈ្មោះថា អភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ ២. មណ្ឌលថែទាំកុមារ ឈ្មោះថា សុវណ្ណកុមារកម្ពុជា ៣. មណ្ឌលថែទាំកុមារ ឈ្មោះថា កុមារដេវិឌ ៤. មណ្ឌលថែទាំកុមារ ឈ្មោះថា ថែរក្សាកុមារកំព្រាក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា ៥. មណ្ឌលថែទាំកុមារ ឈ្មោះថា ថែទាំជំនួសនិងផ្តល់ជីវិតថ្មីនៃកុមារ

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak