ចាស់ជរាក្រីក្រគ្មានទីពឹង ចំនួន៣១គ្រួសារ ទទួលអំណោយពីមន្ទីរ ស.អ.យ ខេត្តសៀមរាប

ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀរាប រួមសហការជាមួយមន្ទីរមុខងារសាធារណ:ខេត្ត និងរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់សៀមរាប សាកសួសុខទុក្ខ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគចែកជូនជនចាស់ជរាក្រីក្រគ្មានទីពឹង ចំនួន៣១គ្រួសារ ក្នុងនោះផងដែរផ្ដល់រទេះរុញ១គ្រឿងសម្រាប់ជនមានពិការភាព។
អំណោយរួមមាន :
១.អង្ករ ១បេ
២. មីម៉ាម៉ា១កេស
៣.ទឹកសុីអុិវ១យួរ
៤.ត្រី ខ១យួរ
៥.ភួយ ១
៦.សារុង ១
៧.ថវិកា ១មុឺនរៀល៕

ថ្ងៃ អង្គារ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen