សិក្ខាសាលាស្វែងរកធាតុចូលក្នុងសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹង ជំងឺអេដស៍របស់ក្រសួង ស.អ.យ

 

ទីស្តីការក្រសួង៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មានការរៀបចំសិក្ខាសាលាស្វែងរកធាតុចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍របស់ក្រសួង ស.អ.យ ក្រោមការដឹកនាំ លោកជំទាវ ខៀវ បូរី រដ្ខលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នៅក្នុងឱកាសនោះ លោកជំទា​វ ខៀវ បូរី បានលើកឡើងថា ក្រសួងសង្ឍឹមយ៉ាងមុតមាំថា គម្រោងផែនការនេះ ពិតជាអាចប្រើប្រាស់ជាមគ្គុទេស ក្នុងការបង្ហាញនូវផ្លូវត្រូវ ដល់ក្រសួងសង្គមកិច្ច ធ្វើការឆ្លើយតប ទៅនឹងការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ សមស្របទៅតាមស្ដានភាពរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដោយឈរលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

លោកជំទាវបន្ថែមថា ផែនការយុទ្ធសាស្រ្តនេះ ដើម្បីធានាដល់ការថែទាំឲ្យបានល្អបំផុត តាមដែលអាចធ្វើបាន ដល់ជនរងគ្រោះ ព្រមទាំងគ្រួសារជនរងគ្រោះ និងងាយរងគ្រោះ ឲ្យទទួលបានចំណេះដឹង ស្តីពីការបង្ការ និងថែទាំ និងគាំទ្រសង្គមបានពេញលេញ ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកាឡើយ។

ជាមួយគ្នានោះ លោកជំទាវ ខៀវ បូរី បានប្រកាសថា ក្រសួងសូមស្វាគមន៍រាល់មតិរិះគន់ ដើម្បីស្ថាប័នាពីគ្រប់មជ្ឈដ្ឋាន ទាំងអស់ ក្នុងន័យកែលម្អផែនការ កាងារប្រុទ្ធប្រឆាំងជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យកាន់តែល្អប្រសើរឡើងតបតាមស្ថានភាពរីករាលដាលរោគអេដស៍ និងជំងឺអេដស៍ ដែលកើតឡើងនាពេលបច្ចុប្បន្ននេះ។

ផែនការយុទ្ធសាស្រ្ត បានអនុលោម យ៉ាងម៉ត់ច្មត់ ទៅតាមក្រមខណ្ឌច្បាប់អន្តរជាតិ ដែលមានកាតព្វកិច្ច លើពលរដ្ឋរបស់ខ្លួន និងពលរដ្ឋដទៃត្រឹមត្រូវតាមច្បាប់ ដូចជា ច្បាប់រដ្ឋធម្មនុញ្ញា ច្បាប់សិទ្ធមនុស្ស ច្បាប់មនុស្សធម៌ ច្បាប់ជនភៀសខ្លួន និងអនុសញ្ញាសហប្រជាជាតិ ដើម្បីសិទ្ធិកុមារ អន្តរភ្នាក់ងារ លើកិច្ចការពារកុមារ និងអនុសញ្ញាទីក្រុងរ៉ូម។ ការរៀបចំផែនការនេះ ក៏មានការចូលរួមចំណែក ពី សមាជិក សមាជិកានៃគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ រួមទាំងសង្គមស៊ីវិល និងក្រុមគោលដៅជាដើម៕

 

ថ្ងៃ ពុធ ទី ០៧ ខែ សីហា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen