លោក អ៊ាប ឈុនស៊្រាង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពិការក្រីក្រនៅខេត្តកំពង់ធំ

ក្រោមគោលជំហរថា មិនឱ្យប្រជាពលរដ្ឋណាម្មាក់ដែលមានបញ្ហា មិនទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រួង ស.អ.យ តែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយមិនទុកឱ្យជនរងគ្រោះ ងាយរងគ្រោះណាម្នាក់មិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនោះទេជាស្តែង៖

កំពង់ធំ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ាប ឈុនស៊្រាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ពិការក្រីក្រ ចំនួន៣នាក់ ដោយមានការអញ្ជើញចូលរួមសហការពីអាជ្ញាធរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ  ដែលក្នុងម្មាក់ៗទទួលបាន៖

អង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីុវ១យួរ ភួយ១ មុង១ ត្រីខ១យួរ តង១ កន្ទេល១៕

ថ្ងៃ ចន្ទ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen