ឯកឧត្តមរដ្ឋមន្ត្រី វង សូត នាំយកកង់ ៤០០គ្រឿង ចែកជូនដល់ សិស្សានុសិស្សក្រីក្រ មកពី២៦សាលា

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៩នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជួបសំណេះ សំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង មកពី២៦សាលា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយ របស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន និង អាស៊ីអាស្តេការ ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាឃុំត្បូងឃ្មុំ មេឃុំ លោកគ្រូ អ្នកគ្រូ សមាជិក សមាជិការ អង្គការ មាតាបិតាសិស្ស សិស្សានុសិស្សក្រីក្រ សរុបប្រមាណ១០០០នាក់ ។

ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបីតា នាឱកាសនោះ ឯកឧត្តរដ្ឋមន្ត្រី វង សូត មានប្រសាសន៍ថា
ក្រោមកិច្ចសហការ ជាមួយអង្គការ កុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រចំនួន២៦សាលា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះជាលើកទី៧១ហើយ សរុបកង់ ២៧.៧៣០គ្រឿង ដែលអង្គការទាំង២នេះ បានផ្ដលអំណោយជាកង់សម្រាប់ ចែកជូនដល់ក្មួយៗសម្រាប់ជាមធ្យោបាយធ្វើដំណើរងាយស្រួលក្នុងការសិក្សារៀនសូត្រ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានផ្ដាំផ្ញើ ដល់ក្មួយៗកុមារទាំងអស់ សូមឲ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សសម្រាប់បន្តវេណ មនុស្សជំនាន់ក្រោយៗ ទៀត ។ ម៉្យាងវិញទៀត នៅពេលដែលក្មួយៗ ទទួលបាននូវកង់ ដល់ស្រស់ស្អាតនេះ ត្រូវចេះថែរក្សា ឲ្យបានគង់វង្ស និងសូមក្មួយៗ ជិះកង់ដោយប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ ចរាចរឲ្យបានខ្ចាប់ខ្ជួន ដើម្បីបង្ការ កុំឲ្យមានគ្រោះថ្នាក់ ចរាចរបណ្ដាល ឲ្យខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និងពេលវេលា រៀនសូត្រទៀតផង ៕

ថ្ងៃ សុក្រ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen