សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០

ខេត្ដកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ 8កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម យី យ៉ូន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ដ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ដ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ មន្ដ្រីមន្ទីរ ស.អ.យ.ខេត្ដកំពង់ចាម និងមន្ដ្រីជំនាញ នៃនាយកដ្ឋានសុខុមាលភាពមនុស្សចាស់។

 

ថ្ងៃ អង្គារ ទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen