ចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់អ្នករងរបួសដោយ ឧប្បត្តិហេតុរលំអាគារ៧ជាន់

រាជរដ្ឋាភិបាល​ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុក្ខ នឹងជួយដល់ជនរងគ្រោះ​ ងាយរងគ្រោះដោយសារគ្រោះធម្មជាតិ ជនរងគ្រោះ ងាយរង​គ្រោះដោយឧប្បត្តិហេតុផ្សេងៗ ជនក្រីក្រ កុមារកំព្រា កុមាររងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងជនពិការក្រីក្រ ដោយមិនបានឱ្យជនរងគ្រោះ ងាយរងគ្រោះណាម្នាក់មិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនោះឡើយ។​

ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើត និងអនុវត្តកម្មវិធីនានា ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទ ជនក្រីក្រ កុមារកំព្រា កុមាររងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងជនពិការក្រីក្រ ដោយមិនបានទុកឱ្យជនរងគ្រោះ ងាយរងគ្រោះ​ណាម្នាក់​​មិនបានទទួលសេវាសង្គ្រោះពី ក្រសួង ស.អ.យ នោះទេ។

ជាការពិតណាស់ ក្រសួង ស.អ.យ តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបនៅពេលដែលជួបការលំបាក និងមានបញ្ហាផ្សេងៗដែល​បានកើតឡើង​ជាយ​ថាហេតុ ជាក់ស្តែងនៅក្រុងព្រះស៊ីហនុ នារសៀល ម៉ោង៤ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាខេត្តព្រះស៊ីហនុ និងមន្ត្រីក្រោមឱវាទ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់អ្នករងរបួសដោយឧប្បត្តិហេតុរលំអាគារ៧ជាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន២៦នាក់ ដោយមួយម្នាក់ៗ ទទួលបាន៖

១.កន្សែងធំមួយ
២.ភួយមួយ
៣.ថ្នាំដុសធ្មេញ និងច្រាសពីរ
៤.ទឹកដោះគោឆៅ២យួរ
៥.ថវិកា ៤ម៉ឺនរៀល៕

ថ្ងៃ អង្គារ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen