ពិធីសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ នូវសាលាមត្តេយ្យសហគមន៍

ត្បូងឃ្៖ មុំនៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចកទេស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ តំណាងដ៏ខ្ពខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ នូវសាលាមត្តេយ្យសហគមន៍ នៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ ឯកឧត្តម តូច ចាន់នី បានពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់បងប្អូនប្រជាពលរដ្ខ ជាមាតាបិតា ក្មួយៗ និងអ្នកគ្រូៗផងដែរ។

ជាមូយនោះ ឯកឧត្តម តូច ចាន់នី បានណែនាំដល់ មាតាបិតាសិស្ស និងអ្នកគ្រូៗ ឱ្យមានអនាន័យខ្ពស់ចំពោះក្មួយៗ និងពន្យល់ណែនាំ ឱ្យពួកគាត់បានយល់ ពីការហាមឃាត់ជាដាច់ខាត មិនឱ្យប្រើអំពើហិង្សាលើកុមារ នៅពេលដែលកុមារណាម្នាក់មានកំហុស ។ មាតាបិតា និងអ្នកគ្រូៗ ត្រូវចេះអប់រំកូនៗដោយធម៌ត្រជាក់ មិនត្រូវធ្វើទារុណកម្មគ្រប់រូបភាពណាមួយទៅលើកុមារ នៅពេលកុមារណាធ្វើខុសក្នុងប្រការណារមួយនោះទេ គឺត្រូវចេះលួងលោមដោយយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តម បានបន្ថែមថា ការបង្កើតឱ្យមានសាលាមត្តេយ្យនៅតាមសហគមន៍ គឺមានលក្ខណៈល្អប្រសើខ្លាំងណាស់ វាជាការងាយស្រួលដល់ក្មួយៗកុមារមកសាលារៀន ព្រោះសាលានៅជិតផ្ទះ ម៉្យាងទៀតបានជួយសម្រាល ការនឿយហត់ ទុក្ខលំបាកមួយចំនួន ដល់មាតាបិតាសិស្ស និងមានពេលច្រើនសម្រាប់ប្រកបមុខរបរ ការងារផ្សេងៗទៀតផង។​

លោក ហ៊ុល លី ប្រធាក្រុមប្រឹក្សាឃុំគណ្តោលជ្រុំ បានលើកឡើងថា បច្ចុប្បន្ននៅក្នុងឃុំកណ្តោលជ្រុំ មានសាលាមត្តេយ្យសហគមន៍ ១៣សាលា ក្នុងនោះ១០សាលាមានការគាំទ្រពីថវិការឃុំដល់អ្នកគ្រូស្ម័គ្រចិត្ត ចំណែកសាលា៣ទៀតទទួលការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា។

លោក ហ៊ុល លី បានគូសបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍នៅភូមិម្កាក់ សាងសង់ឡើង ដោយការចូលរួមថវិកាពីក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ ថវិការបដិភាគឃុំ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលត្រូវជាមាតាបិតាសិស្សខ្លះ បច្ចុប្បន្នមានក្មួយៗ មកចុះឈ្មោះចូលរៀនចំនួន ៤៣នាក់៕

ថ្ងៃ ចន្ទ ទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen