

អបអរសាទរទិវាជនពិការអូទីស្សឹម និងដោនសាំងដ្រូមជាតិ អន្តរជាតិលើកទី៦ ឆ្នាំ២០១៩
កណ្តាល៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងទិវាជនពិការអូទីស្សឹម និងដោនសាំងដ្រូមជាតិ អន្តរជាតិលើកទី៦ ឆ្នាំ២០១៩ ក្រោមប្រធានបទ "លុបបំបាត់ឧបសគ្គរារាំងការចូលរួមក្នុងសង្គមរបស់មនុស្សអូទីស្សឹម និដោនសាំងដ្រូម" នាថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
ស្ថិតក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភថវិកា ដល់ក្មួយៗពិការអូទីស្សឹម និងដោនសាំងដ្រូម ចំនួន២០០នាក់ដោយម្នាក់ៗទទួលបាន ២០.០០០រៀល អ្នកមើលថែចំនួន៣០.០០០រៀល និងឧបត្ថម្ភចំនួន ៥០០០.០០០រៀល សម្រាប់រៀបចំកម្មវិធីសប្បាយកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភដល់មណ្ឌលថែទាំជនពិការអូទីស្សឹម និងដោនសាំងដ្រូម ចំនួន១.០០០.០០០រៀលក្នុង១ខែៗ គឺចាប់ពីខែមសា ឆ្នាំ២០១៩នេះតទៅ៕

