ស្ទឹងត្រែង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខពលទាហាន នាយទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩

ស្ទឹងត្រែង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខពលទាហាន នាយទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។​ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានឧបត្ថម្ភដល់បញ្ជាការដ្ឋានយោធភូមិភាគទី១មានដូចជា៖ ១.ស្រាបៀរ ២០០កេស សម្រាប់ពិធីបាយសា​មគ្គី ២.ទឹកក្រូច ២០០កេស ៣. មី ១០០កេស ៤. ត្រីខ ១០កេស និងឧបត្ថម្ភដល់នាយទាហាន ពលទាហាន១១៤៥នាក់ ក្នុងមួយនាក់ៗ ទទួលបានថវិកា​៥០.០០០រៀល។​ បន្ថែមពីលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល សម្រាប់ចូលរួមចំណែកអភិវឌ្ឍសំណង់អគារក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ផងដែរ៕

ថ្ងៃ ព្រហស្បតី៏ ទី ២៨ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Chann chackry