

ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនប្រមាណ ២លានដុល្លារ សម្រាប់បង្ការ និងឆ្លើយតបនៃអំពើហិង្សាលើកុមារគ្រប់ទម្រង់នៅកម្ពជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទីទ២២ ខែមករា ឆ្នាំ២០១៩ ទីស្តីការក្រសួង មានពិធីចុះហត្ថេខា លើកំណត់ហេតុ ស្តីពីការផ្តល់ហិរញ្ញប្បទាន ចំនួន ប្រមាណ ២លានដុល្លាររបស់រដ្ឋាភិបាលជប៉ុន និងមូលនិធិ សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) សម្រាប់បង្ការ និងឆ្លើយតបនៃអំពើហិង្សាលើកុមារគ្រប់ទម្រង់នៅកម្ពជា ក្រោមធិបតីភាព និងជាសាក្សីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ គម្រោងនេះមានគោលបំណងពន្លឿន ចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារនៅកម្ពុជា ហើយកម្រោងនេះ ធ្វើឱ្យកុមាររងគ្រោះ ងាយរងគ្រោះ នឹង ទទួលបានកិច្ចការពារកាន់តែខ្លាំងពីអំពើហិង្សា។ក្រោមកិច្ចគាំទ្រថវិកាពីជំនួយអភិវឌ្ឍផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន២លានដុល្លារអាមេរិក នឹងជួយបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពនឿនការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ពង្រីកអន្តរាគមន៍សំខាន់ៗ សាកល្បងវិធានការច្នៃប្រឌិត ថ្មីៗ និង អនុវត្តក្របខ័ណ្ឌ INSPIRE ដែលជាកម្រង យុទ្ធសាស្ត្រ៧ចំណុច ដើម្បីបញ្ចប់អំពើហិង្សាលើកុមារប្រកបដោយប្រសិទ្ធភាព៕

