ពិធីចុះជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណ: ជាមួយប្រជាពលរដ្ឋចំនួន ១,២០២នាក់

នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពញាក្រែក បានអញ្ជើញចុះជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណ: ជាមួយប្រជាពលរដ្ឋចំនួន ១,២០២នាក់ មកពី២៣ភូមិ ក្នុងឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត លោកអភិបាលស្រុក ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជាច្រើនរូប ឯកឧត្តមបានផ្តល់ឱកាសជូនបងប្អូនអ្នកចូលរួម ឲ្យឡើងមានយោបល់អំពីសេចក្តីកង្វល់ និងបញ្ហាប្រឈមមួយចំនួនរបស់បងប្អូន ។ ក្រោយចប់អង្គវេទិការសាធារណ: ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភសមាជិកចូលរួមក្នុងម្នាក់ៗ ក្រមារ ១ និងថវិកា ១៥,០០០ រៀល៕

 

 

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak