ការចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៦៥គ្រួសារ

ថ្ងៃច័ន្ទ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ រួមនឹងលោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ លោកអភិបាលរងស្រុកស្ទោង មេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិចំនួន១៨នាក់ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៦៥គ្រួសារនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គ.ក ទឹកត្រី៦ដប ប្រេងឆា២ដប ត្រីខ៦កំប៉ុង៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak