លោកស្រីប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចុះសួរសុខទុក្ខបី្តប្រពន្ធពិការមានកូន4នាក់ក្នុងបន្នុក

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីមន្ទីរ បានចុះសួរសុខទុក្ខស្ត្រីពិការ និងប្ដីរបស់គាត់ក៏ពិការដែលមានកូន4នាក់ក្នុងបន្នុកដែលរៀននៅសាលាវត្តភ្នំ និងសាលាសាសនាក្រែរទូតបារាំង និងមានទីតាំងលក់ដូរនោះប៉ះពាល់ដល់ការសណ្នាប់ធ្នាប់ក្នុងខណ័ដូនពេញ។ ដើម្បីសម្រួលការលំបាករបស់ពួកគាត់ មន្ទីរបានសម្រេចកែច្នៃម៉ូតូរបស់ពួកគាត់ដែលដាក់ឥវ៉ាន់លើម៉ូតូចល័តលក់ដូរ និងងាយស្រួលបន្លាស់ទី ផ្តល់លទ្ធភាពឲ្យពួកគាត់អាចរកចំណូលបានច្រើនជាងមុន។

 

 

 

 

 

 
ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak