ពិធីសំណេះសំណាល និងបំពាក់មេដាយការពារ ជូនបងប្អូនអតីតយុទ្ធជន ចំនួន១៧៤៥នាក់

នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ចខេត្ត បានសហការជាមួយសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យបានធ្វើពិធីសំណេះសំណាល និងបំពាក់មេដាយការពារ ជូនបងប្អូនអតីតយុទ្ធជន ចំនួន១៧៤៥នាក់ មកពីស្រុកអូរជ្រៅ ចំនួន ៣១៥នាក់ ក្រុងប៉ោយប៉ែត ចំនួន ៤៣០នាក់ និងក្រុងសិរីសោភ័ណ ចំនួន ១០០០នាក់ ទីតាំងទី១ នៅវត្តចាន់ស៊ី ស្រុកអូរជ្រៅ ក្រោមធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពាជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ។ ទីតាំងទី២ នៅសាលប្រជុំធំសាលាខេត្ត ក្រោអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កែ គិមយ៉ាន ប្រធានអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញឿន និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ ក្នុងពិធីនោះ គណៈអធិបតីក៏បានប្រគល់ថវិកាចំនួន ៥០០០០រៀល ក្នុងម្នាក់ៗ និងជូនអតីតមន្រ្តីរាជការស៊ីវិលចំនួន ១៤៥០នាក់ ក្នុងម្នាក់ៗទទួលទទួលថវិកា៥០០០០រៀល។

 

 

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak