ឯកឧត្តម ហាច ហ៊ាន អគ្គនាយកកិច្ចការដ្ឋបាល និងហិរញ្ញវត្ថុបាន នាំអំណោយឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមកជូនជនពិការគ្មានសាច់ញាតិទីពឹងនៅភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបា់ត់ដំបងចំនួន២រូប

កាលពីរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ហាច ហ៊ាន អគ្គនាយកកិច្ចការដ្ឋបាល និងហិរញ្ញវត្ថុបាន នាំអំណោយឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមកជូនជនពិការគ្មានសាច់ញាតិទីពឹងនៅភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបា់ត់ដំបងចំនួន២រូប រួមមាន 

១.ឈ្មោះ ឌឹម ដឿន ភេទស្រី ពិការជើងនិងដៃទាំងពីរ អាយុ ៦០ឆ្នាំ ចំនួន២លានរៀល មុង ភួយ កន្ទេល ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី អង្ករ។

២.លោកយាយពិការភ្នែកទាំងសងខាងអាយុ៨២ឆ្នាំ ថវិកាចំនួន ៤៥ម៊ឺនរៀល។

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak