អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រាចំនួន១០៤នាក់

នៅរសៀលថ្ងៃអាទិត្យ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រាចំនួន១០៤នាក់ ក្នុង មួយនាក់ ថវិកា ៣០.០០០រៀល ម៉ែដោះ៨នាក់ ក្នុងមួយនាក់១០០.000រៀល និងជនពិការ៣១នាក់ ក្នុងមួយនាក់ មុង១ ក្រមា១ ភួយ១ មី១កេស ថវិកា ៥០.០០០រៀល នៅមជ្ឈមណ្ឌលកុមារកំព្រា នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងមន្ទីរសង្គមកិច្ចខេត្ត សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់​របស់ខេត្តព្រះវិហារ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូដល់សុខទុក្ខ​របស់កុមារកំព្រា ជនពិការ ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ និងប្រជាជន​ក្នុងខេត្តព្រះវិហារទាំងមូល៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak