រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១១ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញជាអធិបតីក្នុង
ពិធីប្រគល់កង់ដល់កុមារកូនចិញ្ចឹមអង្គការកុមារអាស៊ីអាស្ពេការ នៅខេត្ត
សៀមរាប ។
លោកស្រី ឯម ផល្លាមុនី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបបាន
សម្តែងនូវការស្វាគមន៍ចំពោះក្រសួងសង្គមកិច្ច និងអង្គការកុមារអាស៊ី
អាស្ពេការដែលបាននាំអំណោយរបស់អង្គការក្រៅរដ្ឋាភិបាលកុគឹសែ K.J.O
ប្រទេសជប៉ុនផ្តល់ជូនកុមារកំព្រា និងកុមារគ្រួសារក្រីក្រដែលជាកូនចិញ្ចឹមព្រមទាំង
ជួយកសាងអគារសិក្សាសាលាកំព្រុំ SANO បំពាក់សំភារៈបរិក្ខា និងសំភារៈ
សិក្សាជាប្រចាំ សម្រួលដល់ការលំបាករបស់គ្រួសារ និងសិស្សានុសិស្ស ។
ពិធីប្រគល់កង់ដល់កុមារកូនចិញ្ចឹមអង្គការកុមារអាស៊ីអាស្ពេការ នៅខេត្តសៀមរាប
ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១១ អត្ថបទ ដោយ ចេង ដារ៉ាវុធ រូបភាព ទៀវ ម៉ាកតែល
លោកស្រី កីម គឹមឡាង អគ្គនាយិការគូសបញ្ជាក់ថា អង្គការកុមារអាស៊ីអាស្ពេការ និងអង្គការក្រៅរាជរដ្ឋាភិបាលកុគឹសែ K.J.O ប្រទេសជប៉ុនធ្វើ
សហការនាំអំណោយកង់ពីសប្បុរសជនជប៉ុនមកផ្តល់ជូនកុមារកូនចិញ្ចឹមជាបន្តបន្ទាប់។ អង្គការក្រៅរដ្ឋាភិបាលកុគឹសែ K.J.O ជប៉ុន គឺបន្តប្រមូលកង់ពី
សប្បុរសជន និងដឹកជញ្ជូនមកប្រទេសកម្ពុជាដើម្បីចែកជូនកុមារកូនចញ្ចឹមបានគ្រប់ៗគ្នានៅរាជធានី ខេត្ត។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់ឪកាសដល់ក្មួយៗកុមារបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ និងឧត្តមសិក្សាព្រោះការ
អប់រំរៀនសូត្ររបស់កុមារ និងយុវជន គឺជាការអភិវឌ្ឍន៍ធនធានមនុស្សប្រទេសមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងល្អប្រសើរ ដូច្នេះក្មួយៗត្រូវខិតខំសិក្សា
រៀនសូត្រដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អអនាគតរបស់ប្រទេសជាតិ ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ក្រសួងសង្គមកិច្ច និងអង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ធ្វើសហការពង្រឹងការផ្តល់សេវាសុខុមាលភាព
និងឱកាសចំពោះកុមារស្ថិតនៅតាមមណ្ឌល និងសហគមន៍ ។
តមក ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី និងលោក MASAHIRO SANO ប្រធានអង្គការក្រៅរដ្ឋាភិបាលកុគឹសែ K.J.O ជប៉ុនផ្តល់កងជូនដល់សិស្សានុសិស្ស
កូនចិញ្ចឹមចំនួន ២៣០នាក់ ក្នុងម្នាក់ៗ កង់ ១គ្រឿង ក្នុងនោះកូនចញ្ចឹមនៅភូមិថ្នល់ ១១០គ្រឿង សិស្សានុសិស្សសាលាបឋមសិក្សាកំព្រុំ៧០គ្រឿង
បឋមសិក្សាកែស្យូ ២០គ្រឿង សិស្សរៀនជំនាញវិជ្ជាជីវៈ ២០គ្រឿង និង១០ គ្រឿងកុមារកំព្រាមណ្ឌលខេត្តសៀមរាប ។