រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង
សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ
ផ្នែកទំនាក់ទំនងវិជ្ជាជីវៈបានអនុញ្ញាតឲ្យប្រតិភូមជ្ឈមណ្ឌលអាមេរិកាំង
សម្រាប់សាមគ្គីភាពការងារអន្តរជាតិជួបសម្តែងការគួរសម និងពិភាក្សា
ការងារដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។
លោក ដេវីដ ថនវែល នាយកតំណាងប្រចាំប្រទេស បានគូសបញ្ជាក់ថា
មជ្ឈមណ្ឌលអាមេរិចកាំងសម្រាប់សាមគ្គីភាពការងារ និងក្រុមការងារផ្នែក
ទំនាក់ទំនងវិជ្ជាជីវៈដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មកាត់ដេរ និងជួយផ្តល់យោបល់ក្នុងការរៀបចំច្បាប់ស្តីពីសហជីពដើម្បីអនុវត្ត
ប្រកបដោយប្រសិទ្ធភាពខ្ពស់។
មជ្ឈមណ្ឌលក៏បានផ្តល់ព័ត៌មានអំពីការទំនាក់ទំនងរវាងតំណាងរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលអាមេរិចកាំង គឺមានដំណើរការល្អក្នុងការ
អភិវឌ្ឍន៍វិស័យឧស្សាហកម្មកាត់ដេរ ដើម្បីជម្រាបជូនដល់ក្រសួងការបរទេស និងរដ្ឋាភិបាលអាមេរិចកាំង ប៉ុន្តែនៅមានបញ្ហាខ្លះដែលត្រូវរួមគ្នា
ដោះស្រាយបន្ត។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង ប្រធានក្រុមការងារមានប្រសាសន៍ថា នៅកម្ពុជា វិស័យឧស្សាហកម្មកាត់ដេរគឺមានការអភិឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់
ប៉ុន្តែភាគីផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៅមានបញ្ហាដែលត្រូវដោះស្រាយ។ ដូច្នេះទើបរៀបចំច្បាប់ស្តីពីសហជីព ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ពិនិត្យ
ពិភាក្សាកែសម្រួលជាច្រើនដើម្បីដោះស្រាយការលើកឡើងរបស់ភាគី ILO ព្រមទាំងសហជីព និងនិយោជក។ សេចក្តីព្រាងច្បាប់សហជីពចុងក្រោយ
នេះ គឺអាចទទួលយកបានគ្រប់ភាគីទំនាក់ទំនងវិជ្ជាជីវៈដើម្បីអនុវត្តន៍។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលជម្រុញក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងនិយោជក ពិភាក្សាអំពីការផ្តល់
អាហារូបត្ថម្ភដល់កម្មករ និយោជិកនៅកន្លែងធ្វើការងាររួចបង្កើតយន្តការអន្តរក្រសួង ដើម្បីសង្រ្គោះបន្ទាន់ចំពោះបញ្ហាដួលសន្លប់
របស់កមុ្មកររោងចក្រ សហគ្រាស។ ចំពោះបញ្ហាវិវាទការងាររបស់កម្មករ សហជីព និងនិយោជក វិស័យឧស្សាហកម្ម កាត់ដេរ និងទេសចរណ៍ គឺក្រុម
ការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងអាជ្ញាធរធ្វើការសិក្សាស្រាវជ្រាវ ដើម្បីដោះស្រាយតាមច្បាប់ស្តីពីការងារបញ្ចប់បញ្ហាក្នុងពេលឆាប់ៗនេះ។
រាជរដ្ឋាភិបាលជម្រុញក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងនិយោជក ពិភាក្សាអំពីការផ្តល់អាហារូបត្ថម្ភដល់កម្មករ
និយោជិក នៅកន្លែងធ្វើការងាររួចបង្កើតយន្តការអន្តរក្រសួង ដើម្បីសង្រ្គោះបន្ទាន់ចំពោះបញ្ហាដួលសន្លប់របស់កមុ្មករ រោងចក្រ
សហគ្រាស។
ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ អត្ថបទដោយ ចេង ដារ៉ាវុធ