រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

ឯកឧត្តម នឹម ថូត  រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបើកការផ្សព្វផ្សាយ

ព្រឹត្តិបត្រស្ថានភាពកុមារកម្ពុជា

ថ្ងៃទី៥ ខែ មករា​  ឆ្នាំ២០១២       អត្ថបទ​ និងរូបភាពដោយ ចេង ដារ៉ាវុធ   
ដូច្នេះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការយូនីសេហ្វ សង្ឃឹមថា ព្រឹត្តិបត្រស្ថានភាពកុមារនឹងជំរុញការដោះស្រាយបញ្ហាកុមារកាន់តែល្អប្រសើរ។
ឯកឧត្តម នឹម ថូត រដ្ឋលេខា ធិការមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដាក់ចេញនូវវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់អំពើ គៀបសង្កត់ អំពើពេស្យាចារលើកុមារ ការជួញដូរមនុស្ស ការពង្រឹងការអនុវត្តន៍ច្បាប់
ការកែទម្រង់ ច្បាប់ និងប្រព័ន្ធ យុត្តិធ៌ម ដូច្នេះទើបក្រសួងសង្គមកិច្ច ផ្អែកតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត គឺរៀបចំគោល នយោបាយ និងច្បាប់
លិខិតបទដ្ឋានជាច្រើន ដើម្បីការពារផលប្រយោជន៍របស់កុមារ។

ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គឺជា ស្ថាប័នសម្រប សម្រួលពិនិត្យតាមដាននិងផ្តល់យោបល់ជូន
រាជរដ្ឋាភិបាលអំពីស្ថានភាពរបស់ កុមារ និងធ្វើរបាយ ការណ៍ស្តីពីអនុវត្តន៍សិទ្ធិកុមារជូនអង្គការសហប្រជាជាតិជាបន្តបន្ទាប់។

ក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារ ឆ្លើយតបទៅនឹងតួនាទីភារកិច្ច ហើយដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ យូនីសេហ្វប្រចាំកម្ពុជាគឺបង្កើត
ព្រឹត្តិបត្រស្ថានភាពកុមារ ដើម្បីបង្ហាញអំពីស្ថានភាពរបស់កុមារក្នុង គោលបំណងចាត់ វិធានការដោះ ស្រាយប្រកបដោយប្រសិទ្ធភាព និងធានានូវសិទ្ធិពេញ
លេញរបស់ កុមារ។ ម្យ៉ាងក៏បង្ហាញអំពីការ វិវឌ្ឍន៍រីកចំរើនវិស័យសុខុមាលភាព និងការការពារសិទ្ធិរបស់កុមារ ផងដែរ៕
ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារអញ្ជើញជាអធិបតីក្នុងពិធីបើក
ការផ្សព្វផ្សាព្រឹត្តិបត្រស្ថានភាពកុមារនៅកម្ពុជា។

លោកជំទាវ ខៀវ បូរី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
គូសបញ្ជាក់ថា ក្នុងគោលដៅធានាអោយកុមារ ទទួលសិទ្ធិពេញលេញ
និងការដោះស្រាយបញ្ហា ដែល ប៉ះពាល់ដល់កុមារ និងកាត់បន្ថយការ
បាត់បង់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
និងអង្គការយូនីសេហ្វ ធ្វើសហការរៀបចំព្រឹត្តិបត្រស្ថានភាពកុមារ
ដើម្បីដោះស្រាយបញ្ហា ប្រឈមរបស់កុមារដែលមានទិន្នន័យព័ត៌មាន
និងការវិភាគដែលអាចជឿទុកចិត្តមានការពាក់ព័ន្ធ ស្របតាមពេលវេលា។