រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ អញ្ជើញបើកវគ្គបណ្តុះបណ្តាលការព្យាបាលអ្នកជំងឺបាក់សសរឆ្អឹងខ្នង
និងបញ្ហាលើសរសៃប្រសាទជាយខាង
ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១២ អត្ថបទ និងរូបភាពដោយ ចេង ដារ៉ាវុធ
លោក បាក់ តូក្យូ នាយកអង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគឺផ្តោតលើការព្យាបាលអ្នកជំងឺ បាក់សសរឆ្អឹងខ្នង
និងបញ្ហាលើសរសៃប្រសាទជាយខាង ដើម្បីបង្កើនចំណេះដឹងដល់អ្នកបច្ចេកទេសផលិតអវយវ សិប្បនិម្មិត និងរណប អ្នកបម្រើការនៅមជ្ឈមណ្ឌលស្តារ
និងគ្រូពេទ្យនៅតាមមន្ទីររដ្ឋ និងឯកជន ។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការមានប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺផ្តោតការ យកចិត្តទុកដាក់ចំពោះវិស័យ ស្តារលទ្ធភាព
ពលកម្មកាយសម្បទាជនពិការ ដោយពង្រឹងសមត្ថភាពអ្នកបច្ចេកទេស ផលិតអវយវសិប្បនិម្មិត និងរណបនិងអ្នកព្យាបាលដោយចលនាដើម្បីផ្តល់សេវាជូន
ជនពិការប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសង្គមកិច្ចមានប្រសាសន៍ទៀតថា ច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ គឺកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត
ជាច្រើន ដើម្បីធានាប្រសិទ្ធិភាពក្នុងការអនុវត្តន៍ ។ ក្នុងគោលដៅកសាងសង្គមគ្មានឧបសគ្គ គ្មានការរើសអើង និងគោរពសិទ្ធិមនុស្សជាមូលដ្ឋាន គឺស្រប
តាមក្របខ័ណ្ឌ នៃសហសវត្សន៍ (BIWAKO) សកម្មភាពឆ្ពោះទៅរកការធ្វើសមាហរណកម្មជននៅក្នុងសង្គម គឺមានសិទ្ធិសើ្មគ្នានិងគ្មានឧបសគ្គ រារាំងអ្វី
ឡើយ ។ ឯកឧត្តម សែម សុខា មានប្រសាសន៍ទៀតថា ក្រសួងសង្គមកិច្ច គឺជម្រុញធ្វើ ការផ្លាស់ប្តូរការជួយជនពិការដែលផ្អែកលើជំនួយមនុស្សធម៌ទៅ
ជារបៀប ការកសាងសមត្ថភាពជូនជនពិការវិញ ព្រោះការពឹងផ្អែកលើជំនួយមនុស្សធម៌មិនអាចធានានិរន្តភាពនៃការរស់នៅរបស់ជនពិការ ។ ដូច្នេះទើបក្រសួង
សង្គមកិច្ចតែងតែធ្វើសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងការផ្តល់សេវា និង សមត្ថភាពជូនជនពិការ ។
ក្នុងនាមក្រសួងសង្គមកិច្ច គឺសំណូមពរឲ្យអង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា និងអ្នក ជំនាញការព្យាបាលអ្នកជំងឺបាក់សសរឆ្អឹងខ្នងនិងបញ្ហាលើសរសៃ
ជាយខាងរបស់ប្រទេសអូស្ត្រាលី គឺមេត្តាចែក រំលែកនូវបទពិសោធន៍ ចំពោះអ្នកបច្ចេកទេសផលិតឧបករណ៍សិប្បនិម្មិត និងរណប និងអ្នកព្យាបាលដោយ ចលនា
រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ ឯកឧត្តម សែម សុខា
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា
អញ្ជើញបើកវគ្គបណ្តុះបណ្តាលការព្យាបាលអ្នកជំងឺសសរឆ្អឹង
ខ្នង និងបញ្ហាលើ សរសៃប្រសាទជាយខាងរបស់មនុស្ស ។
លោកស្រីបណ្ឌិត ជេន វូ ប្រធានក្រុមគ្រូឧទេសនាមការព្យាបាល
ចលនាមកពីប្រទេសអូស្ត្រាលីគូសបញ្ជាក់ថាក្រុមអ្នកជំនាញវេជ្ជសាស្ត្រ
អូស្ត្រាលី និងអង្គការអតីតយុទ្ធជនអន្តរជាតិ កម្ពុជា (VIC)
រួមសហការជាមួយអង្គការ (ICRC - HIB - HIF និង CT) បើកការបណ្តុះ
បណ្តាលអ្នកព្យាបាល ដោយចលនា គឺមានតួនាទីសំខាន់ក្នុង
ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ ។