រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

ឯកឧត្តមរដ្ឋមន្តី្រអនុញ្ញាតអោយអ្នកគ្រប់គ្រងសាលាអន្តរជាតិZAMAN ជួបសម្តែងការគួរសម និងពិភាក្សា

ថ្ងៃទី៣០​ ខែ ធ្នូ​  ឆ្នាំ២០១១      អត្ថបទ​ និងរូបភាពដោយ ចេង ដារ៉ាវុធ   
ចំពោះការ ជួបពិភាគ្សា ដើម្បីរៀបចំការផ្តល់អំណោយមនុស្សធម៌តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោកជំទាវកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធាន
កាកបាទក្រហមផ្តោតការយកចិត្តទុកដាក់ចំពោះជន ក្រីក្រ ដែលងាយរងគ្រោះ គឺស្តារនីតិសម្បទា ដោយផ្តល់អំណោយសង្គ្រោះជាបន្តបន្ទាប់។

ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានតួនាទីក្នុងការរៀបចំគោល នយោបាយជាតិដើម្បីផ្តល់សេវាសង្គមកិច្ចជូនដល់ប្រជាជនដែល
ងាយរងគ្រោះ ពិសេសកុមារកំព្រា ជនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយជួបការលំបាក។ ហើយបង្កើនភាពចាដៃគូជាមួយ អង្គការមិនមែន រដ្ឋាភិបាល និងក្រុមហ៊ុន
សប្បុរសជននានា ដើម្បីកៀរគរប្រភពធនធានជួយដល់ជន ដែលងាយរងគ្រោះជួប ការលំបាក។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា  ក្រសួង ស្ថាប័ន និងអង្គការ ដៃគូអភិវឌ្ឍន៍ធ្វើការរួមគ្នាដោះស្រាយដើម្បីសុខុមាលភាពរបស់
ប្រជាជន។ ចំពោះបញ្ហាប្រឈមគឺ បណ្តាលមកពីគ្រោះធម្មជាតិ បញ្ហាកុមារកំព្រា ជនចាស់ជរា ជនពិការគ្មានទីពឹង និងប្រជាជនរងគ្រោះ ជួបការលំបាក ទើប ក្រសួងសង្គមកិច្ច ស្វែងរកដៃគូអភិវឌ្ឍន៍ជួយដល់ជនរងគ្រោះ ដើម្បីទទួល បានសេវាសង្គមកិច្ច។ ក្រសួងសង្គមកិច្ច និងសាលាអន្តរជាតិ ZAMA ធ្វើការ
សហការចែកអំណោយសប្បុរសធម៌ដល់បុរីកុមារជាតិ មណ្ឌលកុមារកំព្រាគៀនឃ្លាំង កុមារគ្រួសារក្រីក្រនៅគំនរសំរាម ស្ទឹងមានជ័យ និងមជ្ឈមណ្ឌល
សង្គមកិច្ចព្រៃស្ពឺ ភ្នំពេញ៕
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង
សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអនុញ្ញាតអោយអ្នក
គ្រប់គ្រងសាលាអន្តរជាតិ ZAMAN ជួបសម្តែងការគួរសម និងពិភាក្សាផ្តល់
អំណោយដល់ជនដែលងាយរងគ្រោះ កុមារ និងជនចាស់ជរា។

លោកហាកាន់ អាតាសើវ័រ នាយករងសាលាគូសបញ្ជាក់ថា សាលាអន្តរជាតិ
ZAMAN រៀងរាល់ឆ្នាំគឺ មានកម្មវិធីផ្តល់ អំណោយសប្បុរសធម៌របស់
បុគ្គលិក និងអាណាព្យាបាលសិស្សជូនដល់មន្ទីរពេទ្យ សាលារៀន និង
មណ្ឌលកុមារកំព្រា។ សាលាអន្តរជាតិ ZAMAN ទន្ទឹមនឹងការបណ្តុះ
បណ្តាលធនធានមនុស្ស ក៏មាន ការចូលរួមក្នុងវិស័យសង្គមកិច្ច
ផ្តល់អំណោយមនុស្សធម៌ជូនដល់ជនក្រីក្រផងដែរ។