រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតអោយឯកអគ្គរាជទូតអង់គ្លេស ជួបសម្តែងការគួរសម និងពិភាក្សា

ធ្វើកិច្ចសហប្រតិបត្តិការបន្ត

ថ្ងៃទី២៦ ខែ មករា​  ឆ្នាំ២០១២       អត្ថបទ​ និងរូបភាពដោយ ចេង ដារ៉ាវុធ   
ក្រសួងសង្គមកិច្ច គឺទន្ទឹមនឹងអនុវត្តកម្មវិធីការងារក៏ បានរៀបចំគោលនយោបាយ និងច្បាប់ដើម្បីពង្រឹងការផ្តល់សេវាសង្គមកិច្ចជូនជនដែលងាយរងគ្រោះ
ផងដែរ ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ចំពោះវិស័យសុខុមាលភាពរបស់កុមារ គឺបង្កើតក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារក្នុងការរៀចំផែនការ
សកម្មភាពជាតិ ហើយពិនិត្យតាមដានគោលនយោបាយ និងច្បាប់ ដើម្បីការពារសិទ្ធិរបស់កុមារ ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារគឺជាសមាជិកនៃអនុសញ្ញា
ស្តីពីសិទ្ធិកុមារ និង ជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺធ្វើរបាយការណ៍អំពីស្ថានភាពកុមារជា បន្តបន្ទាប់ ។

កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងជាសមាជិក នៃអនុសញ្ញាស្តីពីសហប្រតិបត្តិការអំពីកិច្ចការពារកុមារ
និងការស្មុំកូនអន្តរប្រទេសផងដែរ ។ ដូច្នេះទើបរៀបចំ បង្កើតច្បាប់ ស្តីពីការស្មុំកូនអន្តរប្រទេស និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនដើម្បីអនុវត្ត ។

ឯកឧត្តម Mank Gooding ឯកអគ្គរាជទូតអង់គ្លេសមានប្រសាសន៍ថា ជាង១០ឆ្នាំមុន ធ្លាប់មកធ្វើទស្សនកិច្ចនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នគឺកម្ពុជាកសាង
អភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស ។ ឯកឧត្តមមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលអង់គ្លេស គឺផ្តល់ជំនួយចំពោះការដោះមីនវិស័យសុខាភិបាល
និងសង្គមកិច្ច ។ ដូច្នេះក្នុងឱកាស បំពេញបេសកម្មការទូត គឺជម្រុញអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយលើវិស័យសង្គមកិច្ច គឺសុខុមាលភាពកុមារ
និងជនពិការបន្ថែមទៀត ៕
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី
ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតអោយ
ឯកអគ្គរាជទូតអង់គ្លេសជួបសម្តែងការគួរសម និងពិភាក្សាធ្វើកិច្ច
សហប្រតិបត្តិការ លើវិស័យសង្គមកិច្ចនៅកម្ពុជា ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងអាណត្តិទី៤
នៃ រដ្ឋសភា គឺរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញកម្មវិធីនយោបាយផ្តោត
លើវិស័យសង្គមកិច្ច ដើម្បីជួយជនរងគ្រោះ និង ងាយរងគ្រោះ ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដាក់ចេញនៅកម្មវិធី
ការងារអាទិភាពជាច្រើន ដើម្បីផ្តល់សេវាសង្គមកិច្ច លើកស្ទួយ
សុខុមាលភាពរបស់ប្រជាជន ។ ប៉ុន្តែក៏មានគណៈកម្មាធិការជាតិគ្រប់គ្រង
គ្រោះមហន្តរាយនិងអង្គការមិនមែនរដ្ឋាភិបាល ពិសេសកាកបាទក្រហម
កម្ពុជា គឺជួយជនដែលរងគ្រោះ ដើម្បីលើកស្ទួយសុខុមាលភាព
របស់ប្រជាជនជួបការលំបាក ។