រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

ឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសមន្រ្តីរាជការ ក្រសួងសង្គមកិច្ច

ថ្ងៃទី២៥ ខែ ធ្នូ​  ឆ្នាំ២០១១       អត្ថបទ​ និងរូបភាពដោយ ចេង ដារ៉ាវុធ   
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​​ មាន​ប្រសាសន៏ថា ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានតួនាទី​ក្នុងការផ្តល់សេវាសង្គមកិច្ច ជូនដល់ប្រជាជន
ដែល​ងាយរងគ្រោះ ពិសេសកុមារកំព្រា ជន​​ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ ។ ដូច្នេះសិស្ស និស្សិត     ដែល សចិត្តដាក់ពាក្យប្រឡងក្របខណ្ឌមន្រ្តីរាជការ
គឺយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ។

ឯកឧត្តមរដ្ឋមន្ត្រី​​មាន​ប្រសាសន៏ថា​ ក្រសួងសង្គមកិច្ច និងរដ្ឋលេខាធិការ​ដ្ឋានមុខងារសា​ធារណៈ រៀបចំ​ វិញ្ញាសារប្រឡងជ្រើសរើសក្របខណ្ឌបង្ហាញអំពី
តម្លាភាពនិងការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម​  អ៊ិត សំហេង រដ្ឋមន្ត្រី​​ មាន​ប្រសាសន៏​ទៀតថា ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើរតួនាទី
យ៉ាង​សំខាន់ ក្នុងការអនុវត្តច្បាប់ស្តីពី​ កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ​ ដោយ​ផ្អែក​តាមអនុក្រឹត្យ ស្តីពីការកំណត់អត្រា និងបែបបទជ្រើសរើស
ជនពិការចូលបំរើការងារ គឺក្រសួងជម្រុញ​លើកទឹកចិត្តដល់ជនពិការ ចូលប្រឡងក្របខណ្ឌក្នុងករណីពិសេស គឺវិញ្ញាសារសរសេរលិខិតរដ្ឋបាល និងប្រើប្រាស់
កុំព្យូទ័រ ។​ 

ច្បាប់ស្តីពី​ កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ គឺបានកំណត់យ៉ាងច្បាស់ ក្រសួង ស្ថាប័នរដ្ឋ ប្រឡងក្របខណ្ឌត្រូវជ្រើសរើសជនពិការស្មើ ២ ភាគរយ
ចូលបំរើការងារ និងក្រុម ហ៊ុន​ឯកជនស្មើ ១ ​ភាគរយ ។ ប៉ុន្តែជនពិការត្រូវមានលក្ខណៈសម្បត្តិ និង​សមត្ថភាព បំពេញនូវមុខងារ តួនាទីនិងការទទួលមុខ
តំណែងផងដែរ ៕
ព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១១ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង
សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញបើកវិញ្ញាសារ
ប្រឡងជ្រើសរើសសិស្ស និស្សិត និងជនពិការ ចូលបំរើ​ការងារ
ក្នុងក្របខណ្ឌរបស់រដ្ឋ។

ឯកឧត្តម ទៀវ សុគន្ធ អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ គូស
បញ្ជាក់ថា ក្រសួងសង្គមកិច្ចក្នុងឆ្នាំ២០១១ជ្រើសរើសក្របខណ្ឌ
មន្រ្តីរាជការចំនួន ៣៨​នាក់ គឺមាន​ជនពិការចំនួន ៣​នាក់ ស្មើ ២ ភាគរយ។

ចំពោះការប្រឡង គឺវិញ្ញាសារចំណេះដឹងទូទៅ និងវិញ្ញាសារសរសេរលិខិត
រដ្ឋបាល ប៉ុន្តែសម្រាប់បេក្ខជនជាជនពិការ ប្រឡងវិញ្ញាសារ​ការ​សរសេរ
លិខិតរដ្ឋបាល និងការប្រើប្រាស់កុំព្យូទ័រ ។