រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីអនុញ្ញាតឲ្យមន្ត្រីអង្គការសង្គ្រោះកុមារអន្តរជាតិ
ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១២ អត្ថបទ និងរូបភាពដោយ ចេង ដារ៉ាវុធ
អង្គការសង្គ្រោះកុមារអន្តរជាតិ បន្ទាប់ពីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ចដើម្បីធ្វើការអំពីកិច្ច
ការពារសិទ្ធិរបស់កុមារនៅតាមរាជធានី ខេត្ត ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា ចំពោះការជួបពិភាក្សា គឺអាចផ្លាស់ប្តូរបទពិសោធន៍ រវាងក្រសួងសង្គមកិច្ច និងអង្គការសង្គ្រោះកុមារ
អន្តរជាតិ ព្រោះអង្គការសង្គ្រោះកុមារអូស្ត្រាលី និងអង្គការសង្គ្រោះ កុមារណូវេ ធ្វើសហការជួយកុមារដែលរងគ្រោះ និងងាយរងគ្រោះ លើការងារសុខុមាលភាព
និងការលើកស្ទួយ សិទ្ធិរបស់កុមារ គឺស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ។ ដូច្នេះទើបក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាជាតិកម្ពុជា
ដើម្បីកុមារ គឺចាត់ទុកអង្គការសង្គ្រោះកុមារអន្តរជាតិជាដៃគូក្នុងការជួយអភិវឌ្ឍន៍កុមារ ។
ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គឺជាស្ថាប័នធ្វើការលើវិស័យ សុខុមាលភាពកុមារព្រមទាំងសរសេររបាយការណ៍
អំពីស្ថានភាពកុមារជូនរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ជាបន្តបន្ទាប់ ។ ហើយរៀបចំផែនការសកម្មភាពជាតិលើវិស័យសុខុមាលភាពកុមារ និងជម្រុញការអនុវត្តន៍
អនុសាសន៍ របស់អង្គការសហប្រជាជាតិសម្រាប់កុមារ រួចធ្វើការតាមដានពិនិត្យរាល់លិខិតបទដ្ឋានគតិយុត្តដែលជាគោល នយោបាយ និងច្បាប់ដែលពាក់ព័ន្ធទៅ
នឹងកុមារ ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បង្កើតយន្តការដើម្បី បញ្ជ្រៀបនូវគោលការណ៍ក្នុងកម្មវិធីសម្រាប់កុមារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅរាជធានី
ខេត្ត ។ ដូច្នេះ សំណូមពរអង្គការសង្គ្រោះកុមារអន្តរជាតិនិងម្ចាស់ជំនួយ បង្កើនកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី កុមារ ធ្វើការលើវិស័យ
កុមារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតអោយ
មន្ត្រីអង្គការសង្គ្រោះកុមារអន្តរជាតិជួបសម្តែងការគួរសមនិងពិភាក្សា
ការងារ ធ្វើសហការបន្ត ។
លោក Andrew Moore នាយកប្រចាំប្រទេសកម្ពុជាគូសបញ្ជាក់ថាអង្គការ
សង្គ្រោះកុមារ អូស្ត្រាលី និងអង្គការសង្គ្រោះកុមារណូវេ គឺបង្កើតជា
អង្គការសង្គ្រោះកុមារអន្តរជាតិដើម្បីធ្វើការរួមគ្នាផ្តល់ជំនួយ
ផែ្នកបច្ចេកទេសជាក្រុមប្រឹក្សាគម្រោងកម្មវិធីផ្សេងៗដូចជាកម្មវិធី
អភិបាលកិច្ចសិទ្ធិកុមារ និងកម្មវិធីកិច្ចការពារ កុមារនៅតាមសហគមន៍ ។