រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
កិច្ចប្រជុំជ្រើសរើសតំណាងនិវត្តជនធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២
នៃបេឡាជាតិ
សន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល
ថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១២ អត្ថបទ និងរូបភាពដោយ ចេង ដារ៉ាវុធ
ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
គឺជំរុញការផ្តល់សេវា សាធារណៈជូនជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីប្រព័ន្ធសុវត្ថិភាពសង្គម។ ចំពោះបេឡាជាតិសន្តិសុខ សង្គមសម្រាប់មន្រ្តីរាជការស៊ីវិល
គឺគ្រប់គ្រងមន្រ្តីរាជការស៊ីវិលចូលនិវត្ត និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ព្រោះអតីតមន្រ្តីរាជការគឺជាអ្នកមានគុណបំណាច់ចំពោះប្រជាជន និងប្រទេសជាតិ ដូច្នេះទើប
បេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ ស៊ីវិលគឺរៀបចំគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា រួចផ្តល់ សៀវភៅគណនីជូននិវត្តជនជនបាត់បង់សម្បទា
វិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុកដើម្បីការពារហានិភ័យ និងមានប្រសិទ្ធភាពក្នុងការបើកប្រាក់ឧបត្ថម្ភប្រចាំខែ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ ទៀតថា បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល គឺមានតម្លាភាពក្នុងអាណត្តិនីមួយៗតែងតែ
បោះឆ្នោតជ្រើសរើសតំណាងមន្រ្តីរាជការ និងតំណាងនិវត្តជនដើម្បីចូលជាសមាជិកក្រុមប្រឹក្សា ភិបាល។ កន្លងមកមន្រ្តីរាជការចូលនិវត្ត និងជនបាត់បង់
សម្បទាវិជ្ជាជីវៈ គឺមានរបបគោលនយោបាយ គឺបើកតាមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតាមរាជធានី-ខេត្ត។
ប៉ុន្តែបច្ចុប្បន្នគឺ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងធនាគារធ្វើសហប្រតិបត្តិការរៀបចំគ្រប់គ្រង ទិន្នន័យផ្តល់សៀវភៅគណនី
ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដើម្បីបើករបបសោធន៍ និង ប្រាក់ឧបត្ថម្ភនៅតាមធនាគារ។ ដូច្នេះអតីតមន្រ្តីរាជការស៊ីវិលជានិវត្តជន
និងជនបាត់បង់សម្បទាវិជ្ជាជីវៈ គឺងាយស្រួល និងលែងមានការលំបាក៕
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា
អាណាព្យាបាលផ្នែកបច្ចេកទេស ប្រជុំបោះឆ្នោតជ្រើសរើស តំណាង និវត្តជនម្នាក់ជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ នៃបេឡា
ជាតិសន្តិសុខសង្គម សម្រាប់ មន្រ្តីរាជការស៊ីវិលក្នុងប្រទេសកម្ពុជា។
ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការ និងជាប្រធាន ក្រុមប្រឹក្សាភិបាល
គូសបញ្ជាក់ថាក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តី
រាជការ ស៊ីវិលគឺ មានអាណត្តិ៣ឆ្នាំម្តង ដោយមានប្រធាន អនុប្រធាន
នាយក និងសមាជិក គឺតែងតាំងដោយ អនុក្រឹត្យ សរុប ១១រូប ប៉ុន្តែសមាជិក
២រូប ធ្វើការបោះឆ្នោតជ្រើសរើស គឺ១រូប តំណាងមន្រ្តីរាជការ
និង១រូបទៀតតំណាងនិវត្តជន រឺជនបាត់បង់សម្បទាវិជ្ជាជីវៈដើម្បីដាក់បញ្ចូល
ជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី២។